ព័ត៌មានអន្ដរជាតិ
កូវីដកំពុងតែធ្ងន់ គ្រូពេទ្យជាប់កិច្ចសន្យាម៉ាឡេស៊ី ដើរចេញពីមន្ទីរពេទ្យ ធ្វើកូដកម្ម
ក្រុមគ្រូពេទ្យជាប់កិច្ចសន្យានៅតាមមន្ទីរពេទ្យធំ ៗ បានចេញតវ៉ា ដែលជាផ្នែកមួយនៃកូដកម្ម Hartal Doktor Kontrak។
ការធ្វើកូដកម្មនេះ គឺដើម្បីទាមទារឲ្យមានផ្លូវអាជីពត្រឹមត្រូវ និងឲ្យគ្រូពេទ្យជាប់កិច្ចសន្យា ទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងមន្រ្តីពេទ្យ ក្នុងមុខតំណែងអចិន្រ្តៃយ៍ដែរ។ លើសពីនេះ នៅមានការទាមទារផ្សេងៗទៀត។
នៅមន្ទីរពេទ្យក្រុងគួឡាឡាំពួរ ដែលជាមន្ទីរពេទ្យធំរបស់ទីក្រុង មានគ្រូពេទ្យប្រមាណ៥០ នាក់ បានដើរចេញពីអគារមន្ទីរពេទ្យ។
តំណាងគ្រូពេទ្យជាប់កិច្ចសន្យាលោក Muhammad បានជំរុញឲ្យប្រជាជនម៉ាឡេស៊ី គាំទ្រពួកគេ។ លោកនិយាយថា “ការធ្វើកូដកម្មរបស់យើង មិនមែននិយាយពីការតស៊ូទេ យើងគ្រាន់តែចង់ឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិ និងគុណប្រយោជន៍ដល់យើង ដូចដែរវេជ្ជបណ្ឌិតអចិន្រ្តៃយ៍ទទួលបានប៉ុណ្ណោះ។ យើងទាំងអស់គ្នាបានជួយព្យាបាលអ្នកជំងឺកូវីដ។ មកដល់ពេលនេះ មន្ត្រីពេទ្យជាប់កិច្ចសន្យាចំនួន ១៥០ នាក់ បានឈប់ពីការងារហើយ ដោយសារពួកគេនឿយហត់នឹងប្រព័ន្ធនេះ”។
ក្រោមប្រព័ន្ធបច្ចុប្បន្ន គ្រូពេទ្យជាប់កិច្ចសន្យា ត្រូវប្រឈមនឹងភាពអត់ការងារធ្វើ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៥ ឆ្នាំ ដោយសាររដ្ឋាភិបាលមិនមានកញ្ចប់ថវិកាដើម្បីផ្តល់ជូនពួកគេ នូវមុខតំណែងអចិន្រ្តៃយ៍។
ចំណែកនៅឯមន្ទីរពេទ្យកូវីដបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលសន្និបាត Malaysia Agro Exposition Park Serdang (MAEPS) ឯណោះវិញ ក្រុមគ្រូពេទ្យ បានធ្វើកូដកម្មចេញពីសាលរបស់ពួកគេរៀងៗខ្លួន។
រីឯនៅមន្ទីរពេទ្យ Tengku Ampuan Rahimah ក្នុងទីក្រុង Klang, ក្រុមគ្រូពេទ្យជាប់កិច្ចសន្យាចំនួន ៣០ នាក់ បានដើរចេញពីអគារនៅម៉ោងប្រហែល ១១:៥០ នាទីព្រឹក បន្ទាប់ពីពិភាក្សាគ្នា ថាតើត្រូវបន្តធ្វើកូដកម្មឬក៏យ៉ាងណា។
អ្នកនាំពាក្យរបស់ក្រុមនេះបាននិយាយថា ពួកគេរងសម្ពាធប្រឆាំងនឹងការធ្វើកូដកម្មនេះពីថ្នាក់លើ ប៉ុន្តែបានសម្រេចថា ពួកគេនឹងមិនថយក្រោយឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៦ខែកក្កដានេះ ប្រទេសម៉ាឡេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ១,០១៣,៤៣៨ករណី ស្លាប់ ៧,៩៩៤នាក់ និងជាសះស្បើយ ៨៤៤,៥៤១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Free Malaysia Today
ចុចអាន៖ ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត