ព័ត៌មានអន្ដរជាតិ
នាវាពិឃាតអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់, ចិនថ្កោលទោសថាជា ទង្វើបង្ករឿង
ក្រសួងការពារជាតិចិនបានតវ៉ាប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកនិងនាវាឆ្មាំសមុទ្រ នៅដែនទឹករវាងប្រទេសចិននិងកោះតៃវ៉ាន់។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសៅរ៍ បានហៅទង្វើនេះថា ទង្វើបង្ករឿង ហើយបាននិយាយថា វាបង្ហាញថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាពនិងស្ថិរភាព និងជាអ្នកបង្កើតហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា “យើងសូមសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ និងសូមថ្កោលទោសយ៉ាងខ្លាំង”។

កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតនាំផ្លូវមីស៊ីល USS Kidd និងនាវាឆ្មាំសមុទ្រ Munro បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃសុក្រ នៅក្នុងដែនទឹកអន្តរជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លំហាត់បែបនេះ ត្រូវបានគេមើលឃើញថាជាការព្រមានដល់ប្រទេសចិន ដែលថ្មីៗ បានធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយមិនដែលគិតបោះបង់ចោលការប្រើប្រាស់កម្លាំងឡើយ ប្រសិនបើចាំបាច់ដើម្បីនាំកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់កងនាវាចរទី៧ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបាននិយាយថា “ការធ្វើដំណើរស្របច្បាប់របស់នាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ដែលនិយាយថា កិច្ចពិភាក្សារវាងមន្រ្តីយោធាចិននិងអាមេរិក កំពុងប្រព្រឹត្តទៅជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងកាលពីខែមករា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោកស្រី Harris ប្រាប់វៀតណាមថា កងទ័ពជើងទឹកអាមេរិក នឹងរក្សាវត្តមាននៅ សមុទ្រចិនខាងត្បូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


