ព័ត៌មានអន្ដរជាតិ
រកឃើញកំហុសអ្នកបើកពេលយន្តហោះ Air India Express ធ្លាក់សម្លាប់មនុស្ស២១នាក់ឆ្នាំមុន
ប្រហែលជាកំហុសរបស់អ្នកបើក និងមិនបានគោរពតាមគោលការណ៍សុវត្ថិភាពបណ្តាលឲ្យធ្លាក់យន្តហោះ Air India Express សម្លាប់មនុស្ស២១នាក់កាលពីឆ្នាំមុនដែលបានក្លាយជាគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ប្រទេសឥណ្ឌាក្នុងមួយទសវត្សរ៍ចុងក្រោយ។ នេះបើអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសៅរ៍។
យន្តហោះ Boeing 737 ដែលដឹកជនជាតិឥណ្ឌាមាតុភូមិនិវត្តវិញពីការជាប់គាំងនៅទីក្រុង Dubai ដោយសារវិបត្តិកូវីដ-១៩ បានរត់ហួសផ្លូវ និងធ្លាក់នៅពេលកំពុងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Calicut នៅភាគខាងត្បូងរដ្ឋ Kerala ចំពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

របាយការណ៍មួយរបស់ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះស្ថិតក្រោមក្រសួងអាកាសចរណ៍ស៊ីវិលបានស៊ើបអង្កេតពីគ្រោះថ្នាក់នេះបាននិយាយថា ៖«មូលហេតុនៃគ្រោះថ្នាក់នេះគឺប្រហែលជាបណ្តាលមកពីមិនគោរពតាមនីតិវិធីប្រតិបត្តិការស្តង់ដាររបស់អ្នកបើកបរ»។
ទីភ្នាក់ងារបាននិយាយនៅក្នុងរបាយការណ័ដែលមាន២៥៧ទំព័របានចុះផ្សាយបន្ទាប់ពីស៊ើបអង្កេតរយៈពេលមួយឆ្នាំថា អ្នកបើកបានបន្តវិធីសាស្ត្រគ្មានស្ថេរភាព និងចុះចតដោយនៅតំបន់ប៉ះទង្គិច ចុះចតផ្លូវកាត់ ជំនួសឲ្យការរត់ជុំវិញ។
ទីភ្នាក់ងារបាននិយាយថា ការរត់ជុំវិញគឺនីតិវិធីស្តង់ដារមួយដែលអ្នកបើកបានបោះបង់ចោលនៅពេលប៉ុនប៉ងចុះចត ដូច្នេះប្រការនេះចាត់ទុកថា គ្មានសុវត្ថិភាព។ ពេលនោះអ្នកត្រួតពិនិត្យលើការចុះចតបានស្នើឲ្យរត់ជុំវិញ ក៏ប៉ុន្តែអ្នកបើកបានបរាជ័យធ្វើតាម ហើយអ្នកត្រួតពិនិត្យក៏បរាជ័យក្នុងការគ្រប់គ្រង និងអនុវត្តតាមបទបញ្ជាដែរ។
មែនទែនទៅ យន្តហោះនេះបានបរាជ័យក្នុងការប៉ុនប៉ងចុះចតម្តងហើយមុនពេលវាហោះលើផ្លូវរត់ចម្ងាយ២៧០០ម៉ែត្រ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


