Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ជាប់លេខ ៧ លើលោក និងលេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងកូវីដ បានច្រើនបំផុត

បានផុស

នៅ

នៅថ្ងៃពុធទី២៩ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លើកទី១សរុបចំនួន ១៣,២៧៣,២៦៣នាក់ លើកទី២ចំនួន ១០,៩៨៥,២៣១នាក់ និងលើកទី៣សរុប ៨៨១,៤៣២នាក់។

ចំណែកការចាក់វ៉ាក់សាំងជូនកុមារនិងយុវជន ដូសទី១បានសរុប ១,៧៥៦,៧៤៩នាក់ និងលើកទី២បានសរុប ១,៦១២,៥១៨នាក់។

ស្របពេលជាមួយគ្នានោះ គេហទំព័រវិទ្យាសាស្រ្តអន្តរជាតិ Our World In Data បានចុះផ្សាយថា កម្ពុជាឈរនៅលំដាប់ទី២ក្នុងតំបន់អាស៊ាន និងជាប់លេខ៧លើពិភពលោក ជាប្រទេសមានអត្រាចាក់វ៉ាក់សាំងបានខ្ពស់បំផុតពោលចាក់បាន ៧៧ភាគរយ គិតត្រឹមថ្ងៃទី២៧ខែកញ្ញា។

ប្រទេសដែលឈរនៅលំដាប់ទី១ក្នុងតំបន់អាស៊ានគឺសិង្ហបុរី ដែលចាក់សរុបបាន ៧៩ភាគរយ។

ខាងក្រោមនេះជាអត្រាចាក់វ៉ាក់សាំងក្នុងប្រទេសអាស៊ានទាំង១០៖

១. សិង្ហបុរី សរុប ៧៩ភាគរយ​​ (ដូសទី១ បាន២,៨ភាគរយ, ដូសទី២ បាន៧៧ភាគរយ)

២. កម្ពុជា សរុប ៧៧ភាគរយ (ដូសទី១ បាន១៣ភាគរយ, ដូសទី២ បាន៦៤ភាគរយ)

៣. ម៉ាឡេស៊ី សរុប ៧០ភាគរយ​​ (ដូសទី១ បាន៩,៨ភាគរយ, ដូសទី២ បាន៦០ភាគរយ)

៤. ព្រុយណេ សរុប ៦១ភាគរយ​​ (ដូសទី១ បាន២២ភាគរយ, ដូសទី២ បាន៣៩ភាគរយ)

៥. ថៃ សរុប ៤២ភាគរយ​​ (ដូសទី១ បាន១៩ភាគរយ, ដូសទី២ បាន២៣ភាគរយ)

៦. ឡាវ សរុប ៣៨ភាគរយ​​ (ដូសទី១ បាន១២ភាគរយ, ដូសទី២ បាន២៦ភាគរយ)

៧. ឥណ្ឌូណេស៊ី សរុប ៣២ភាគរយ​​ (ដូសទី១ បាន១៤ភាគរយ, ដូសទី២ បាន១៨ភាគរយ)

៨. វៀតណាម សរុប ៣២ភាគរយ​​ (ដូសទី១ បាន២៣ភាគរយ, ដូសទី២ បាន៨,៤ភាគរយ)

៩. ហ្វីលីពីន សរុប ២៣ភាគរយ​​ (ដូសទី១ បាន៨,២ភាគរយ, ដូសទី២ បាន១៥ភាគរយ)

១០. មីយ៉ាន់ម៉ា សរុប ១០ភាគរយ​​ (ដូសទី១ បាន៣,៨ភាគរយ, ដូសទី២ បាន៦,៣ភាគរយ)

គួរបញ្ជាក់ថា ប្រទេសឈរលេខ១លើពិភពលោក ដែលចាក់វ៉ាក់សាំងកូវីដបានច្រើនបំផុតគឺ អារ៉ាប់រួម ចាក់បាន៩២ភាគរយ លេខ២បានទៅលើព័រទុយហ្គាល់ ចាក់បាន៨៨ភាគរយ និងលេខ៣បានទៅលើ អេស្ប៉ាញ ចាក់បាន៨០ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Our World in Data

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម