ព័ត៌មានអន្ដរជាតិ
មិនលើកលែងសូម្បីប្រធានាធិបតី លោក Bolsonaro ត្រូវបដិសេធចូលទស្សនា ការប្រកួតបាល់ទាត់ ព្រោះមិនចាក់វ៉ាក់សាំង
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានបដិសេធឱកាសមើលការប្រកួតបាល់ទាត់រវាងក្លឹប Santos និងក្លឹប Gremio កាលពីថ្ងៃអាទិត្យ ដោយសារតែក្លឹបបាល់ទាត់មិនអនុញ្ញាតឲ្យអ្នកគាំទ្រដែលមិនបានចាក់វ៉ាក់សាំងចូលក្នុងពហុកីឡដ្ឋាន ។

បើយោងតាមវីដេអូដែលបានបង្ហោះដោយសារព័ត៌មានមួយ លោក Bolsonaro បានតវ៉ាថា “ហេតុអ្វីបានជាត្រូវការលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ? ខ្ញុំគ្រាន់តែចង់មើលការប្រកួតបាល់ទាត់របស់ក្លឹប Santos ហើយខ្ញុំត្រូវចាក់វ៉ាក់សាំងដែរឬ ។ ហេតុអ្វីបានជាដូច្នេះ?” ។
លោកបានបន្ថែមថា “ខ្ញុំមានអង់ទីគ័រច្រើនជាងអ្នកដែលចាក់វ៉ាក់សាំងទៅទៀត ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ កាលពីខែកក្កដាឆ្នាំ” ។

លោក Bolsonaro មានរឿងអស់សំណើចជាច្រើននាពេលកន្លងមក ខណៈថ្មីៗនេះលោកត្រូវបានបង្ខំឲ្យញ៉ាំភីហ្សានៅចិញ្ចើមផ្លូវ បន្ទាប់ពីលោកមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំអាហារនៅខាងក្នុងនៅឯភោជនីយដ្ឋានទីក្រុងញូវយ៉ក ស្របតាមវិធានការប្រឆាំងនឹងមេរោគរបស់រដ្ឋ ខណៈមេដឹកនាំប្រេស៊ីលរូបនេះបានធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UNGA) កាលពីខែមុន ។

លោក Bolsonaro ប្រហែលជាអ្នកប្រឆាំងវ៉ាក់សាំងដែលមានប្រជាប្រិយបំផុតនៅទូទាំងពិភពលោក ដោយបង្ហាញពីការសង្ស័យជាសាធារណៈចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់ ។ ទោះយ៉ាងណាក៏ដោយ លោកបានប្រាប់កិច្ចប្រជុំកំពូល UNGA នៅខែកញ្ញាថា រដ្ឋបាលរបស់លោកមិនប្រឆាំងនឹងការចាក់វ៉ាក់សាំងនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


