ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ព្រមានពីភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ អាចរាលដាលរហូតដល់សម្លាប់មនុស្ស
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Western Australia បានចេញការព្រមាននៅអាទិត្យនេះថា បច្ចុប្បន្នខ្លួនមិនអាចគ្រប់គ្រងភ្លើងឆេះព្រៃនៅភាគខាងកើត នៃរដ្ឋធានី Perth បានទេ ខណៈពេលនេះ កំពុងរងការគំរាមកំហែងដល់ផ្ទះសម្បែង និង អាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋ Western Australia បានប្រាប់អ្នកស្រុកនៅក្នុង និងជុំវិញ Mokine ក្នុង Shire of Northam ចម្ងាយ៧១គីឡូម៉ែត្រ (៤៤ ម៉ាយ) ភាគខាងកើតនៃទីក្រុង Perth ថា ” សូមចាកចេញឥឡូវនេះ ទៅកាន់កន្លែងមានសុវត្ថិភាពជាង ។ ខណៈនេះ យើងមិនអាចគ្រប់គ្រងបានច្រើនទេ វាអាចនឹងរាលដាលបណ្ដាលឲ្យស្លាប់ “។
ភ្លើងឆេះព្រៃ គឺជាផ្នែកខាងក្នុងនៃបរិស្ថានរបស់រដ្ឋ Western Australia ជាមួយនឹងសីតុណ្ហភាពខ្ពស់ លក្ខខណ្ឌស្ងួត និងធម្មជាតិ ដែលអាចឆេះបាននៃរុក្ខជាតិដើមជាច្រើន ដែលរួមចំណែកដល់ការកើតឡើងនៃអគ្គីភ័យ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា នៅរដូវក្តៅឆ្នាំ ២០១៩-២០២០ ប្រទេសនេះ ធ្លាប់បានទទួលរងនូវរដូវកាលដែលមិនធ្លាប់មានពីមុនមក នៅពេលដែលភ្លើងបានឆាបឆេះជាង ១៧ លានហិកតា (៦៥,៦៣០ ម៉ាយការ៉េ) ឬជិតពាក់កណ្ដាលទំហំរបស់ប្រទេសអាល្លឺម៉ង់។


ចំណែកនៅ រដ្ឋភាគខាងកើតឯណោះវិញ ក៏បានរាយការណ៍ដែរថា មានការវាយប្រហារនៅចុងសប្តាហ៍នេះដោយភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងសេវាសង្គ្រោះបន្ទាន់បាននិយាយថា ការព្រមានអំពីទឹកជំនន់នៅថ្ងៃអាទិត្យ នៅតែមាន សម្រាប់ផ្នែកខ្លះនៃរដ្ឋ New South Wales និង Victoria ដែលធ្វើឲ្យមនុស្ស ៣៣ នាក់បានស្លាប់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៩ នាក់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ីរីកាត់ទោសប្រហារជីវិតមនុស្ស២៤នាក់ពីបទដុតបំផ្លាញព្រៃឈើ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


