ព័ត៌មានអន្ដរជាតិ
វៀតណាម បង្កើតទីភ្នាក់ងារសន្តិសុខអាកាសចរណ៍ទប់ស្កាត់ អំពើភេរវកម្មលើយន្តហោះ
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានបង្កើតនាយកដ្ឋានសន្តិសុខផ្លូវអាកាស និងបានផ្តល់ភារកិច្ចដល់ពួកគេក្នុងការទប់ស្កាត់អំពើភេរវកម្ម និងធានាសុវត្ថិភាពហោះហើរ ។

នាយកដ្ឋាននឹងទទួលបន្ទុកដោះស្រាយគ្រប់ស្ថានភាពដែលទាក់ទងនឹងសន្តិសុខអាកាសចរណ៍ ការប្រមូល និងការព្យាករណ៍ស្ថានភាពដែលទាក់ទងនឹងសន្តិសុខ ។ វាអាចរៀបចំឲ្យមានកងកម្លាំងសន្តិសុខនៅលើជើងហោះហើរ ក្នុងករណីដែលចាំបាច់ ។
ទីភ្នាក់ងារថ្មីនេះក៏នឹងដោះស្រាយស្ថានការណ៍ជ្រៀតជ្រែកខុសច្បាប់ក្នុងការសម្របសម្រួលជាមួយក្រុមអាកាសយានិកផងដែរ ។ វាក៏អាចដោះស្រាយដោយឯករាជ្យនូវស្ថានភាពដែលមិននឹកស្មានដល់ដែលគំរាមកំហែងដល់សន្តិសុខនៅលើយន្តហោះដែលកំពុងផ្លាស់ទី ។ ក្នុងស្ថានភាពបែបនេះ កងកម្លាំងត្រូវបានអនុញ្ញាតឲ្យប្រើអាវុធ ឧបករណ៍ជំនួយ កម្លាំង ឬមធ្យោបាយបច្ចេកទេស ដើម្បីកម្ចាត់ការវាយប្រហារលើយន្តហោះ ។

ក្នុងករណីពិសេស កម្លាំងសន្តិសុខអាកាសនឹងរាយការណ៍ទៅនាយកគ្រប់គ្រងអន្តោប្រវេសន៍ ដើម្បីស្នើឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូនវៀតណាមផ្អាកជើងហោះហើរ ដែលជឿថាមានហានិភ័យនៃអំពើភេរវកម្ម ឬអាកប្បកិរិយាគំរាមកំហែងផ្សេងទៀត ។
ទន្ទឹមនោះ វាក៏នឹងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធក្នុងការតាមចាប់ឧក្រិដ្ឋជនពីបរទេសទៅប្រទេសវៀតណាម និងតាមផ្លូវអាកាសផងដែរ ។

ខណៈដែលប្រទេសវៀតណាមមិនបានកត់ត្រាភស្តុតាងណាមួយនៃចេតនារបស់អង្គការភេរវករក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើទឹកដីរបស់ខ្លួននោះ វាត្រូវបានគេរាយការណ៍ថា តំបន់អាស៊ីអាគ្នេយ៍កំពុងលេចចេញជាប្រភពនៃកម្លាំងមនុស្សសម្រាប់អង្គការភេរវករឥស្លាមរ៉ាឌីកាល់ ។
យោងតាមក្រសួងបានឲ្យដឹងថា បេសកកម្មតំណាងនៅក្នុងប្រទេសវៀតណាមមានហានិភ័យក្នុងការក្លាយជាគោលដៅនៃការវាយប្រហារដោយអង្គការភេរវករអន្តរជាតិ ខណៈពេលនេះវៀតណាមក៏បានទទួលសំណើដាក់ពង្រាយកម្លាំងសន្តិសុខនៅលើអាកាសផងដែរ អំឡុងពេលប្រតិបត្តិការជើងហោះហើរត្រង់ទៅអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ទីក្រុងហូជីមិញ កំពុងស៊ើបរកមុខអ្នកលក់ថ្នាំកូវីដ Molnupiravir ខុសច្បាប់លើអនឡាញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


