ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់វាយយកទឹកដី អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និយាយថា រុស្ស៊ីបានបង្កើនសមត្ថភាពយោធាគ្រប់គ្រាន់នៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនដើម្បីវាយដណ្តើមយកទីក្រុង និងទឹកដីរបស់ប្រទេសនេះ ។

លោក Austin បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនជឿថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការប្រើប្រាស់កងកម្លាំងនោះទេ ប៉ុន្តែគាត់ច្បាស់ណាស់ ឥឡូវនេះរុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ។
លោក Austin បានកត់សម្គាល់ថា លោក Putin មានជម្រើសច្រើន ។ លោកបាននិយាយថា ទាំងនេះរួមមាន “ការដណ្តើមយកទីក្រុង និងទឹកដីសំខាន់ៗ” និង “សកម្មភាពបង្ខិតបង្ខំ ឬសកម្មភាពនយោបាយបង្កហេតុ ដូចជាការទទួលស្គាល់ទឹកដីដែលបំបែកចេញជាដើម” ។

លោក Austin ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូតផងដែរ ។ លោកបាននិយាយថា “ជម្លោះមិនមែនជារឿងជៀសមិនរួចនោះទេ។ វានៅតែមានពេលវេលា និងកន្លែងសម្រាប់ការទូត” ។
ចំណែកប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley បាននិយាយថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយទាហានជាង ១០០,០០០ នាក់នៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ។ លោកបាននិយាយថា នេះគឺជាទំហំ និងវិសាលភាពធំជាងអ្វីទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់មក ។ លោកបានព្រមានថា សកម្មភាពយោអារបស់រុស្ស៊ីនឹងបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើន ។

ទន្ទឹមនឹងនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានដាក់ការប្រុងជើងការនូវទាហានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកចំនួន ៨,៥០០ នាក់សម្រាប់ការដាក់ពង្រាយដែលអាចធ្វើទៅបានទៅកាន់អឺរ៉ុប ។
លោក Biden បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងចល័តទាហានអាមេរិកទៅកាន់អឺរ៉ុបខាងកើត និងបណ្តាប្រទេសណាតូក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែបាននិយាយថា ចំនួននេះនឹងមិនច្រើនទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក បៃដិន បញ្ជូនទាហាន អាមេរិក ទៅអឺរ៉ុបខាងកើត ពង្រឹងវត្តមានដល់ ណាតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


