ព័ត៌មានអន្ដរជាតិ
កោះបាលី បើកទទួលភ្ញៀវទេសចរ មកពីគ្រប់ប្រទេស វិញហើយ
កោះបាលី ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ប្រទេសជាថ្មី ចាប់ពីចុងសប្តាហ៍នេះទៅ។

ថ្វីបើកាលពីពាក់កណ្តាលខែតុលា កោះបាលីបានបើកជាផ្លូវការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន នូវែលសេឡង់ និងជប៉ុនក្នុងចំណោមប្រទេសខ្លះទៀតក៏ដោយ ប៉ុន្តែចាប់តាំងពីពេលនោះមក មិនមានការហោះហើរត្រង់នោះទេ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Sandiaga Uno ក្នុងសន្និសីទសារព័ត៌មានមួយ។
ការសម្រេចចិត្តនេះបានធ្វើឡើង បើទោះបីជាឥណ្ឌូណេស៊ី មានការកើនឡើងជាលំដាប់នៃករណីឆ្លងជំងឺកូវីដកាលពីខែមករាក៏ដោយ។ បន្ទាប់ពីការផ្ទុះមេរោគ បានស្ថិតនៅក្រោមការគ្រប់គ្រងក្នុងឆមាសទីពីរនៃឆ្នាំមុន អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានសន្មតថា ការកើនឡើងនាពេលនេះគឺដោយសារតែ វីរុសបំប្លែងខ្លួនអូមីក្រុង ។

ស្របពេលជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី Luhut Pandjaitan បាននិយាយថា ចាប់ពីថ្ងៃទី៤ខែកុម្ភៈទៅ ភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សាំងកូវីដរួចរាល់ នឹងនៅតែត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កពី៥ទៅ៧ថ្ងៃ។
គួរបញ្ជាក់ថា កោះបាលីបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦.៣ លាននាក់ក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំមុនជំងឺកូវីដ១៩វាយប្រហារ ប៉ុន្តែការរឹតត្បិតព្រំដែនដ៏តឹងតែង បានបំផ្លិចបំផ្លាញទេសចរណ៍ ដែលជាធម្មតារួមចំណែក ៥៤% នៃសេដ្ឋកិច្ចរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទោះផ្ទុះកូវីដតែកោះ បាលី អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំដើម្បីស្តារសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


