ព័ត៌មានអន្ដរជាតិ
ផ្លូវដែក ឡាវ-ចិន ដាក់បន្ថែមរថភ្លើងរត់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង បំពេញតម្រូវការអ្នកដំណើរ
ក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបានប្រកាសថា ខ្លួននឹងដំណើរការរថភ្លើងល្បឿនយឺតបន្ថែមលើរថភ្លើងល្បឿនលឿន EMU ដែលមានស្រាប់ចំនួន ២ គ្រឿងដើម្បីបំពេញតម្រូវការអ្នកដំណើរដែលកំពុងកើនឡើង ។

រថភ្លើងថ្មីដែលនឹងរត់ក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានជាង ១,០០០ នាក់បានមកដល់ទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ ។
លោក Vongthong Souphanthong វិស្វកររងនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា រថភ្លើងថ្មីនេះគ្រោងនឹងចាប់ផ្តើមសេវាកម្មនៅខែក្រោយ ។ ផ្លូវដែកឡាវ-ចិនបានចាប់ផ្តើមសេវារបស់ខ្លួននៅថ្ងៃទី ៣ ខែធ្នូឆ្នាំមុន ហើយរថភ្លើងរបស់ខ្លួនបានដឹកអ្នកដំណើរចំនួន ១២៤,២២៥ នាក់ គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ។

លោកបញ្ជាក់ថា ជាមធ្យម អ្នកដំណើរចំនួន ១,៧២៥ នាក់ធ្វើដំណើរលើរថភ្លើងជារៀងរាល់ថ្ងៃ ជាមួយនឹងចំនួនអ្នកដំណើរប្រចាំថ្ងៃកើនឡើងដល់ជាង ២,៨០០ នាក់ ។
លោក Vongthong បាននិយាយថា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង ក្រុមហ៊ុនគ្រោងនឹងបង្កើនសេវាកម្មនៅចុងសប្តាហ៍ ព្រោះជាធម្មតាមានអ្នកដំណើរច្រើននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

លោកសង្កត់ធ្ងន់ថា ប្រសិនបើវានៅតែមិនគ្រប់គ្រាន់ យើងនឹងភ្ជាប់រថភ្លើង EMU ដែលមានស្រាប់ចំនួន ២ គ្រឿងទៀត ហើយវាអាចផ្ទុកអ្នកដំណើរទ្វេដងដល់ ១,៤០០ នាក់ក្នុងការធ្វើដំណើរម្ដង” ។
ជាចុងក្រោយលោក Vongthong បាននិយាយថា ផែនការទាំងនេះនឹងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសម្រាប់សេវាដឹកអ្នកដំណើរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ចិន ផ្អាកនាំចូលទំនិញ វៀតណាម ធ្វើឲ្យកុងតឺន័របន្តជាប់គាំងនៅតាមព្រំដែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


