ព័ត៌មានអន្ដរជាតិ
ប្រមុខយោធា មីយ៉ាន់ម៉ា បន្តឲ្យមានការចរចាសន្តិភាពជាមួយមេដឹកនាំ ជនជាតិភាគតិច
ប្រមុខយោធាមីយ៉ាន់ម៉ាបានអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ និងការចរចាសន្តិភាពជាមួយមេដឹកនាំជនជាតិភាគតិចប្រដាប់អាវុធនៅទូទាំងប្រទេស ។

ចលនានេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបញ្ឈប់ពួកគេពីការគាំទ្រចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
កាលពីថ្ងៃសុក្រ ទូរទស្សន៍រដ្ឋបានផ្សាយម្តងហើយម្តងទៀតនូវសុន្ទរកថារបស់លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលលោកបានអញ្ជើញក្រុមទាំងនោះឲ្យជួបពិភាក្សាគ្នា និងស្នើជួបពួកគេផ្ទាល់ផងដែរ ។

រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាមានក្រុមជនជាតិភាគតិចប្រហែល ២០ ក្រុមដែលកំពុងស្វែងរកស្វ័យភាពទ្រង់ទ្រាយធំ ហើយពួកគេភាគច្រើនបាននៅឆ្ងាយពីការប៉ះទង្គិចគ្នារវាងយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ។
ប៉ុន្តែពួកគេមួយចំនួនដែលភាគច្រើននៅភាគខាងជើង និងភាគខាងកើតកំពុងចាប់ដៃជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីត្រូវបានស្នើសុំឲ្យផ្តល់ការបណ្តុះបណ្តាលក្រុមអ្នកប្រយុទ្ធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងមិនចុះចាញ់សង្គ្រាមលុកលុយរបស់ រុស្ស៊ី ឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


