ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាចាប់ខ្លួន នារីម៉ូដែលសិចស៊ី ដែលពាក់ឯកសណ្ឋានយោធា ចូលរួមពិធីមង្គលការ
ប្រភពព័ត៌មានបានឱ្យដឹងថា តារាម៉ូដែលសិចស៊ីដ៏ល្បីល្បាញម្នាក់របស់មីយ៉ាន់ម៉ា គឺនាង Din Shaun Kyaw ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនក្នុងអំឡុងពេលនាងកំពុងធ្វើដំណើរទៅព្រលានយន្តហោះ Lashio ដើម្បីត្រឡប់ទៅទីក្រុងយ៉ាំងហ្គោនវិញ បន្ទាប់ពីនាងបានពាក់ឯកសណ្ឋានយោធានៃរដ្ឋសានភាគខាងជើងចូលរួមពិធីមង្គលការមួយនៅតំបន់នោះ ហើយខណៈពេលនេះគេនៅមិនទាន់ដឹងថាជោគវាសនារបស់នាងយ៉ាងណានៅឡើយទេ។

កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ខណៈដែលនាង Din Shaun Kyaw តារាសម្ដែង និងម៉ូដែលសិចស៊ីដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ា រួមជាមួយនឹងមិត្តប្រុសបានធ្វើដំណើរតាមផ្លូវពីស្រុកកេសី ខេត្ត Doi Laem រហូតដល់ស្រុក មឿងយ៉ៃ ខេត្តឡាសៀវ នៅភាគខាងជើងរដ្ឋសាន ខណៈពួកយោធាមីយ៉ាន់ម៉ាដាក់ប៉ុស្តិ៍ដើម្បីស្ទាក់ចាប់រថយន្តរបស់នាងនិងចាប់ខ្លួន រួមទាំងមិត្តប្រុសផងមកធ្វើការសាកសួរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដាកន្លងមក នាង Din Shaun Kyaw បានពាក់ឯងសណ្ឋានយោធានៃកងទ័ពរដ្ឋសាន ដើម្បីចូលរួមក្នុងពិធីមង្គលការកូនស្រីរបស់លោកឧតម្តសេនីយ៍អ្នកនាំពាក្យនៃកងទ័ពរដ្ឋសានភាគខាងជើង បើទោះបីជាមានចាស់ទុំមួយចំនួនបានព្រមាន មិនគួរនាងស្លៀកពាក់បែបនេះក៏ដោយ៕
អត្ថបទ៖ គង់ សំអាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


