ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា អ៊ុយក្រែន អាចបាត់ចេញពីផែនទីពិភពលោក (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដា អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានថា ប្រទេសអ៊ុយក្រែនអាច បាត់ចេញពីផែនទីពិភពលោក ចំពេលមានការលុកលុយរបស់លោក Vladimir Putin។
លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តរបស់លោក Putin ក៏បានថាឲ្យប្រធានាធិបតីអាមេរិក Joe Biden ថាជា “ជីតាចម្លែកដែលមានជំងឺវង្វេងវង្វាន់” ផងដែរ នៅក្នុងការបង្ហោះលើ Telegram។
លោក Medvedev បានព្រមានថា អង្គការណាតូ កំពុងបង្កើតការគំរាមកំហែងពិតប្រាកដនៃជម្លោះពិភពលោក និងការស្លាប់មនុស្សជាតិ ដោយសារតែការបញ្ជូនឧបករណ៍យោធាទៅអ៊ុយក្រែន និងការបញ្ជូនកងទ័ពទៅកាន់ប្រទេសនៅប៉ែកខាងកើតនៃទ្វីបអឺរ៉ុប ដូចជាអេស្តូនី និងលីទុយអានីជាដើម។
នៅក្នុងការបង្ហោះ Telegram ចុងក្រោយ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានថា ការលុកលុយរបស់រុស្ស៊ី និងការឆ្លើយតបរបស់លោកខាងលិចចំពោះប្រតិបត្តិការនេះ អាចមានន័យថា អ៊ុយក្រែននឹងបាត់បង់អធិបតេយ្យភាពរដ្ឋដែលនៅសេសសល់ និងបាត់ខ្លួនពីផែនទីពិភពលោកតែម្តង។
ការព្រមានរបស់លោកធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនិយាយថា អ៊ុយក្រែន និងបស្ចិមប្រទេស នឹងប្រឈមជាមួយការឆ្លើយតប “ថ្ងៃកាត់សេចក្តី” ប្រសិនបើពួកគេ ប៉ុនប៉ងបង្កជម្លោះយោធាជុំវិញការគ្រប់គ្រងរបស់រុស្ស៊ី នៅ Crimea។
យោងតាមអតីតប្រធានាធិបតីរូបនេះ, ការបដិសេធរបស់អ៊ុយក្រែន និងមហាអំណាចលោកខាងលិច ក្នុងការទទួលស្គាល់ភាពជាម្ចាស់របស់ទីក្រុងមូស្គូលើឧបទ្វីបនេះ នឹងបង្កជាការគំរាមកំហែងជាប្រព័ន្ធសម្រាប់ប្រទេសរុស្ស៊ី។
លោកប្រកាសថា វិមានក្រឹមឡាំងនឹងវាយបកវិញដោយប្រើកម្លាំងខ្លាំងបំផុត ប្រសិនបើទឹកដីនេះរងការវាយប្រហារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Europol មានភ័ស្តុតាងបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែន យកទៅលក់លើទីផ្សារងងឹត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


