ព័ត៌មានអន្ដរជាតិ
លោក Min Aung Hlaing ប្រកាសដាក់ប្រទេស មីយ៉ាន់ម៉ា ក្នុងភាពអាសន្ន ៦ ខែទៀត
មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាបានប្រកាសថានឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងរយៈពេល ៦ ខែទៀត បន្ទាប់ពីក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលកំពុងកាន់អំណាច (SAC) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលើកដំបូង ក្រោយលោកឧត្តមសេនីយឯក Min Aung Hlaing បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Min Aung Hlaing នឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត បន្ទាប់ពីក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់យោធាបានគាំទ្រជាឯកច្ឆ័ន្ទលើសំណើនេះ ។
លោក Min Aung Hlaing បាននិយាយប្រាប់កាសែតរដ្ឋ Global New Light ថា “នៅក្នុងប្រទេសរបស់យើង យើងត្រូវបន្តពង្រឹងប្រព័ន្ធប្រជាធិបតេយ្យពហុបក្សពិតប្រាកដ និងប្រកបដោយវិន័យតាមការចង់បានរបស់ប្រជាជន” ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី SAC កាលពីខែមុនបានប្រកាសប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋប្រហារចំនួន ៤ នាក់ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ម្ចាស់រង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ដោយទទួលបានការថ្កោលទោសពីក្រុមសិទ្ធិមនុស្ស និងបណ្តាប្រទេសនានា រួមមានសហរដ្ឋអាមេរិក ជប៉ុន និងសមាគមអាស៊ីអាគ្នេយ៍ជាដើម ។
រហូតមកដល់ពេលនេះប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារ ដោយជម្លោះបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីមានការបង្រ្កាបដោយហិង្សារបស់សំណាក់អាជ្ញាធរលើការតវ៉ាដោយសន្តិវិធីនៅក្នុងទីក្រុងយ៉ាំងហ្គោន ។
គួរបញ្ជាក់ថា លោក Min Aung Hlaing បានធ្វើរដ្ឋប្រហារដោយចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតក្នុងអំឡុងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សរបស់លោកស្រី Aung San Suu Kyi ទទួលបានអាសនៈភាគច្រើន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មីយ៉ាន់ម៉ា ចាប់ខ្លួនផលិតករ ជប៉ុន ក្បែរបាតុកម្មប្រឆាំងយោធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


