ព័ត៌មានអន្ដរជាតិ
កងកាំភ្លើងធំ និងទ័ពអាកាស រុស្ស៊ី កម្ទេចមូលដ្ឋាន អាមេរិក ដែលជួយដល់ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកាំភ្លើងធំ និងទ័ពអាកាសរបស់ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ កម្ទេចមជ្ឈមណ្ឌលបញ្ជាការ និងមូលដ្ឋានទ័ពរបស់អ៊ុយក្រែន ក៏ដូចជាមូលដ្ឋានក្រុមហ៊ុនយោធាឯកជនរបស់សហរដ្ឋអាមេរិកដែលជួយដល់កងកម្លាំងទីក្រុងកៀវផងដែរ ។

ក្រសួងបានបញ្ជាក់ថា មូលដ្ឋានទាំងនោះគឺជាទីតាំងរបស់ទាហានស៊ីឈ្នួលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Academi PMC ដែលពីមុនត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុន Blackwater ហើយមានទីតាំងនៅជិតទីក្រុង Krasatorsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ។
ការវាយប្រហារនេះក៏បានវាយលុកដល់មូលដ្ឋានកងវរសេនាតូចជាតិនិយម Kraken និងមជ្ឈមណ្ឌលសម្របសម្រួលការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនផងដែរ ដែលមានទីតាំងនៅក្បែរទីប្រជុំជន Shurino តំបន់ Nikolaev ។

ក្នុងអំឡុងពេលប្រតិបត្តិការនេះ ទីតាំងកាំភ្លើងធំអ៊ុយក្រែនចំនួន ៤៧ កន្លែង និងទីតាំងរបស់កងទ័ពអ៊ុយក្រែនចំនួន ១២៧ កន្លែង ក៏ដូចជាសម្ភារៈយោធាត្រូវបានវាយប្រហារក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងជាផ្នែកនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីដែលកំពុងបន្តនៅអ៊ុយក្រែនដែលត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីមានការបញ្ជាពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន តាមសំណើរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Donbass ក្រោយទទួលរងពីការបាញ់ផ្លោងរបស់អ៊ុយក្រែន ចាប់តាំងពីពួកគេបានប្រកាសឯករាជ្យជាការឆ្លើយតបទៅនឹងរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវក្នុងឆ្នាំ ២០១៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន នឹងដាក់ទណ្ឌកម្មក្រុមហ៊ុន អាមេរិក ជុំវិញការលក់អាវុធឲ្យ តៃវ៉ាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


