ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះអាមេរិក កំពុងឆ្ពោះដំណើរទៅ កូរ៉េខាងត្បូង
នៅចុងសប្តាហ៍នេះ នាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីឥរិយាបថនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាថា USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះចម្បាំងដឹកនាំក្រុមនាវាវាយប្រហារតូចៗ នឹងទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃសុក្រ ទី២៣ខែកញ្ញា។
កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈការធ្វើសមយុទ្ធរួមគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ គ្រោងពង្រឹងការត្រៀមខ្លួនខាងយោធា និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”។
កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យខ្លួនបើកការវាយប្រហារនុយក្លេអ៊ែរការពារខ្លួន និងប្រកាសពីឋានៈរបស់ខ្លួន ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមិនបកត្រលប់ក្រោយ។
ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធជាច្រើនលើកនៅឆ្នាំនេះ ដោយបានបាញ់បង្ហោះមីស៊ីលរាប់សិបគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំផងដែរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញក្តីព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថាជា “ការផ្ញើសារបង្កជម្លោះ និងធ្វើឲ្យមានអស្ថិរភាព ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង”។
សេចក្តីថ្លែងការណ៍នោះនិយាយថា “ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រើអំណាចទាំងអស់របស់ខ្លួន ដើម្បីពង្រឹងជំហររបស់សម្ព័ន្ធភាព”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


