ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង បង្ហាញមុខជាសាធារណៈ បញ្ចប់ពាក្យចចាមអារ៉ាម រដ្ឋប្រហារ (មានវីដេអូ)
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារទី២៧ ខែកញ្ញា បន្ទាប់ពីបាត់ខ្លួនជាសាធារណៈ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម អំពីជោគវាសនានយោបាយរបស់មេដឹកនាំវ័យ ៦៩ ឆ្នាំរូបនេះ។

លោក ស៊ី បានបង្ហាញខ្លួន អំឡុងពេលទៅទស្សនានៅសាលតាំងពិព័រណ៍ក្រុងប៉េកាំង ក្រោមប្រធានបទ “ឆ្ពោះទៅមុខ ក្នុងយុគសម័យថ្មី”។
អមដំណើរដោយនាយករដ្ឋមន្ត្រី Li Keqiang និងមេដឹកនាំកំពូលផ្សេងទៀត, លោក ស៊ី ដែលក៏ជាប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាច និងជាប្រមុខកងទ័ពរំដោះប្រជាជនផងដែរនោះ បានទស្សនាការតាំងបង្ហាញខ្លះៗ និងអត្ថាធិប្បាយអំពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោក ស៊ី តាមកញ្ចក់ទូរទស្សន៍ចាប់តាំងពីលោកវិលត្រលប់មកពីកិច្ចប្រជុំកំពូលថ្នាក់តំបន់ ក្នុងប្រទេសអ៊ូសបេគីស្ថានកាលពីចុងសប្តាហ៍មុន។
ក្រោមបទប្បញ្ញត្តិនៃជំងឺរាតត្បាតរបស់ចិន លោក ស៊ី នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេលមួយសប្តាហ៍បន្ទាប់ពីវិលត្រលប់មកវិញ។

មិនមែនជារឿងចម្លែកទេសម្រាប់មេដឹកនាំចិន ដែលមិនបង្ហាញខ្លួនច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែ ពេលវេលានៃអវត្តមានរបស់លោក ស៊ី ប៉ុន្មានសប្តាហ៍មុនការកោះប្រជុំសមាជគណបក្សសំខាន់ៗដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង បានបង្កឲ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើន អំពីការធ្វើរដ្ឋប្រហារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ស៊ី ជីនពីង ប្រាប់ឲ្យកងទ័ពចិន ផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


