ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានទោះព្យុះ Noru ចុះកម្លាំង តែជំនន់ទឹកភ្លៀងនៅតែអាចកើតមាន
នាយកដ្ឋានឧតុនិយមថៃបាននិយាយថា ទោះបីជាព្យុះទីហ្វុង Noru បានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបក៏ដោយ ប៉ុន្តែវានឹងបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះជាមួយនឹងការគំរាមកំហែងនៃទឹកជំនន់ផងដែរ ។

ប្រធាននាយកដ្ឋានលោកស្រី Chomparee Chompurat បាននិយាយថា ព្យុះនេះបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបនៅក្នុងខេត្ត Chaiyaphum ភាគឦសាននៅម៉ោងប្រហែល ៧ យប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅថ្ងៃសុក្រនេះប្រព័ន្ធសម្ពាធទាបរបស់ព្យុះនៅតែគ្របដណ្តប់លើតំបន់ទំនាបភាគខាងជើង ទំនាបកណ្តាល និងភាគឦសានផងដែរ ។
លោកស្រី Chomparee បាននិយាយទៀតថា ទន្ទឹមនឹងខ្យល់មូសុងបោកបក់ដ៏ខ្លាំងក្លា ព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅផ្នែកខ្លះទៀតនៃភាគខាងជើង ភាគឦសាន ទំនាបកណ្តាល ភាគខាងកើត និងភាគខាងត្បូងរយៈពេលមួយថ្ងៃទៀត ជាពិសេសអាចកើតមានទឹកហូរហៀរ និងទឹកជំនន់នៅលើជម្រាលភ្នំ និងតំបន់ទំនាប ។

រហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់ឥតឈប់ឈរ និងបានបង្កជាទឹកហូរចេញពីជួរភ្នំ Phu Langka ហើយបានហូរចូលស្រុក Muang នៃខេត្ត Chaiyaphum នៅម៉ោងប្រហែល ៩ យប់ថ្ងៃព្រហស្បតិ៍ ។
ស្របពេលជាមួយគ្នា កម្រិតទឹកជំនន់មានចាប់ពី ៥០ ទៅ ៨០ សង់ទីម៉ែត្រនៅកណ្តាលខេត្តកាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានស្រកបន្តិចវិញនៅកម្រិត ៥០ ទៅ ៦០ សង់ទីម៉ែត្រកាលពីព្រឹកថ្ងៃសុក្រ ។

គួរបញ្ជាក់ថា ខេត្ត Chaiyaphum គឺជាខេត្តមួយក្នុងចំណោមខេត្តនៅតំបន់ទំនាបកណ្តាល ភាគខាងជើង និងភាគឦសាន ដែលនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរំពឹងfaនឹងមានទឹកជំនន់ភ្លាមៗនៅថ្ងៃសុក្រនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


