ព័ត៌មានអន្ដរជាតិ
២ប្រទេសនៅអាស៊ីអាគ្នេយ៍ អនុបវាទសេចក្តីសម្រេចរបស់ UN លើការថ្កោលទោសរុស្ស៊ី
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៩ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចុងក្រោយ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលថ្កោលទោសការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន និងអំពាវនាវឲ្យប្រទេសនេះដកកងកម្លាំងរបស់ខ្លួនចេញ។

ចំពោះការបោះឆ្នោត ដែលធ្វើឡើងមុនខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានគេមើលឃើញរដ្ឋជាសមាជិកចំនួន១៤១ បានគាំទ្រសេចក្តីសម្រេចដែលអំពាវនាវឲ្យមានសន្តិភាពយុត្តិធម៌ និងយូរអង្វែង។
ក្នុងនោះប្រទេសចំនួន៣២បានអនុបវាទ ខណៈប្រទេសចំនួន៧គឺរុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី ម៉ាលី អេរីទ្រា និងនីការ៉ាហ្គា បានបោះឆ្នោតប្រឆាំង។

ប្រទេសចំនួន៩ក្នុងចំណោមប្រទេសទាំង១១របស់តំបន់អាស៊ីអាគ្នេយ៍ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ហើយ២ប្រទេសដែលអនុបវាទគឺ វៀតណាម និងឡាវ។
ទោះបីជាយ៉ាងណាក៏ដោយ ទង្វើនេះហាក់ដូចជាមិនសូវបង្កឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារតែប្រទេសទាំងពីរជារដ្ឋកុម្មុយនិស្តឯកបក្ស ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយរុស្ស៊ី និងសហភាពសូវៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Diplomat
ចុចអាន៖ UN បោះឆ្នោតថ្កោលទោស រុស្ស៊ី និងតម្រូវឲ្យដកទ័ពចេញពី អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


