ព័ត៌មានអន្ដរជាតិ
ម្ដាយម៉ាឡេស៊ីម្នាក់ ទិញឡានតម្លៃជិត ៤០ម៉ឺនដុល្លារ ដើម្បីសូកកូនស្រីអាយុ ៥ឆ្នាំ ឱ្យទៅរៀន
ដើម្បីលើកទឹកចិត្តកូនស្រីឱ្យទៅសាលារៀន អ្នកម្តាយវ័យក្មេងនៅប្រទេសម៉ាឡេស៊ីបានធ្វើឱ្យអ្នកលេងអ៊ីនធឺរណិតសម្ដែងការភ្ញាក់ផ្អើល និងហួសចិត្ត ក្រោយពេលពួកគេបានទិញរថយន្តតម្លៃជិត ៤០ម៉ឺនដុល្លារ ជូនជាកាដូក្នុងថ្ងៃខួបកំណើតរបស់នាង។
ជឿថា ឪពុកម្តាយគ្រប់រូបតែងតែចង់ផ្ដល់ឱ្យកូននូវរបស់ល្អបំផុត ទើបបានជាទូទៅឪពុកម្តាយជាច្រើនរមែងទិញអំណោយថ្លៃៗ ឬសម្ភារប្រណីតៗឱ្យកូនប្រើប្រាស់។ តួយ៉ាងអ្នកម្តាយដែលជាអ្នកជំនួញម្នាក់ នៅប្រទេសម៉ាឡេស៊ីបានទិញរថយន្តទំនើបតម្លៃប្រមាណ ១.៧លានរីងហ្គីត (ប្រហែល ៣៨៥,០០០ដុល្លារ) ទុកជាកាដូកំណើតឱ្យកូនស្រីអាយុ ៥ឆ្នាំរបស់ខ្លួន ដែលបាននិងកំពុងធ្វើឱ្យបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
អំណោយប្រណីតមួយនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺរណិត សម្ដែងការហួសចិត្តសឹងគ្រប់គ្នា ព្រោះជាអំណោយដែលឪពុកម្ដាយក្មេងស្រីទិញជូននាង ក្នុងបំណងសូកប៉ាន់ឱ្យនាងទៅសាលារៀនប៉ុណ្ណោះ។
អ្នកស្រី Farhana Zahra ដែលជាម្ដាយក្មេងស្រីបាននិយាយថា គាត់ធ្លាប់បញ្ជូនកូនឱ្យទៅសាលារៀន ប៉ុន្តែកូនស្រីតែងតែឈឺ និងថា នាងមិនទៅសាលាទេ ព្រោះអាយុរបស់នាងមិនទាន់គ្រប់ ៥ឆ្នាំ ហើយនាងចង់មានឡានមួយគ្រឿង នៅថ្ងៃគម្រប់ខួបកំណើតទី៥ របស់នាង បន្ទាប់ពីនោះនាងទៅទៅសាលារៀន។ អ្នកស្រី Farhana Zahra បន្ថែមថា កូនស្រីរបស់គាត់សប្បាយចិត្តណាស់ ព្រោះនាងបានទទួលឡានក្នុងក្ដីស្រមៃរបស់នាង ហើយពេលនេះនាងយកចិត្តទុកដាក់នឹងការសិក្សាខ្លាំងទៀតផង។
ក្រោយទិញកាដូជូនកូនស្រី និងធ្វើឱ្យបណ្ដាញសង្គមរិះគន់រួចមក អ្នកស្រី Farhana Zahra មិនបានឆ្លើយតបអ្វីឡើយ គាត់មានតែនិយាយជូនពរឱ្យបំណងប្រាថ្នារបស់កូនស្រីដែលចង់ធ្វើជាវេជ្ជបណ្ឌិតក្លាយជាការពិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អឺរ៉ុប បញ្ជូនយានអវកាស ទៅរកមនុស្សក្រៅភព
ចុចអាន៖ មួយពាន់ឆ្នាំក្រោយ មនុស្សនឹងប្រែប្រួលរូបរាងដោយសារការប្រើប្រាស់បច្ចេកវិទ្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


