ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុំយន្តហោះចម្បាំងពីអាមេរិក ដោយផ្ទាល់
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្នើសុំយន្តហោះចម្បាំងពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ដោយផ្ទាល់ កាលពីថ្ងៃពុធទី១២ខែមេសា។

ថ្លែងជាមួយលោក Austin នៅឯមន្ទីរបញ្ចកោណ លោក Shymhal បាននិយាយថា អ៊ុយក្រែនកំពុងបង្កើត “សម្ព័ន្ធយន្តហោះចម្បាំង” ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ហើយសហរដ្ឋអាមេរិកនឹងក្លាយជាអ្នកចូលរួមដ៏សំខាន់បំផុត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបរិច្ចាគយន្តហោះមែន។
លោកនិយាយថា “នៅក្នុងសង្គ្រាមសម័យទំនើប ឧត្តមភាពដែនអាកាស មានសារសំខាន់ណាស់។ នោះហើយជាមូលហេតុដែលអ៊ុយក្រែនកំពុងផ្តួចផ្តើមបង្កើតនូវអ្វីដែលគេហៅថា “សម្ព័ន្ធយន្តហោះចម្បាំងថ្មី” ហើយយើងកំពុងអញ្ជើញសហរដ្ឋអាមេរិកឲ្យក្លាយជាអ្នកចូលរួមដ៏សំខាន់បំផុត។ អាមេរិកអាចបង្ហាញភាពជាអ្នកដឹកនាំរបស់ខ្លួនម្តងទៀត ដោយផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះ F-15 ឬ F-16”។
បន្ថែមពីលើយន្តហោះ F-15 និង F-16 លោក Shymhal និយាយថា អ៊ុយក្រែនក៏ត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀតផងដែរ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ លោក Austin មិនបានឆ្លើយតបច្បាស់ៗចំពោះសំណើរបស់អ៊ុយក្រែនសម្រាប់យន្តហោះចម្បាំងដោយផ្ទាល់ទេ ប៉ុន្តែនិយាយថា សហរដ្ឋអាមេរិក នឹងបំពេញតម្រូវការផ្នែកការពាររបស់អ៊ុយក្រែននៅនិទាឃរដូវ និងផុតពីនេះ។
គួរបញ្ជាក់ថា សំណើរបស់អ៊ុយក្រែន ធ្វើឡើងចំពេលកងកម្លាំងទីក្រុងកៀវ រៀបចំសម្រាប់ការវាយលុកនិទាឃរដូវ ដើម្បីដណ្តើមមកវិញនូវទឹកដីដែលរុស្ស៊ីកាន់កាប់ នៅភាគខាងត្បូងនិងខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


