ព័ត៌មានអន្ដរជាតិ
ភូមិអភិជនដែលគេបោះបង់ចោលនៅ ចិន ពេលនេះក្លាយជាកន្លែងចិញ្ចឹមគោ
ផ្ទះដ៏ប្រណិតដែលគេបោះបង់ចោលនៅជើងភ្នំ ឥឡូវនេះវាជាកន្លែងសម្រាប់សត្វគោ បន្ទាប់ពីគម្រោងសាងសង់ត្រូវបានផ្អាក ហើយប្រែទៅជាភូមិស្ងាត់ជ្រងំគ្មានអ្នកណាហ៊ានទៅរស់នៅ។

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ គេហទំព័រ Audition Central មានរបាយការណ៍អំពីរឿងរ៉ាវនៃភូមិបោះបង់ចោលដែលមានទីតាំងនៅជើងភ្នំនៃទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។ នៅពេលដែលផ្ទះប្រណីតបែបអឺរ៉ុបជាង ២៥០ខ្នង ត្រូវបានសាងសង់នៅលើតំបន់ដ៏ធំនេះ។ មុននឹងត្រូវគេបោះបង់ចោលដោយមិនដឹងមូលហេតុ ដោយបន្សល់ទុកចោលអគារបេតុងដ៏ស្រស់ស្អាត ហើយបានក្លាយទៅជាកន្លែងចិញ្ចឹមគោរបស់កសិករក្នុងតំបន់បានយកប្រយោជន៍ជំនួសវិញ។
ផ្ទះប្រណីតទាំងនេះត្រូវបានសាងសង់ឡើងក្រោមកម្មវិធី State Guest Mansions ដោយក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Greenland Group។ គម្រោងនេះបានចាប់ផ្ដើមក្នុងឆ្នាំ ២០១០ ក្នុងអំឡុងពេលវិស័យអចលនទ្រព្យរីកចម្រើនក្នុងប្រទេសចិន។
អ្នកអភិវឌ្ឍន៍បានទិញតំបន់ភ្នំជុំវិញទីក្រុង ដើម្បីឆ្ពោះទៅមុខជាមួយនឹងគម្រោងផ្ទះប្រណីត ហើយត្រូវបានគេសន្មត់ថាជាកន្លែងបម្រើវិស្សមកាលសម្រាប់អ្នកមាន និងអ្នកមានអំណាចនៅក្នុងតំបន់។ ចាប់តាំងពីពេលនោះមក គម្រោងសាងសង់វិមានបែបអឺរ៉ុបចំនួន ២៦០ បានចាប់ផ្ដើម។ ផ្ទះនីមួយៗមានកំរាលថ្មម៉ាប ដំឡើងអំពូលទំនើបៗនៅលើពិដាន។ ដោយហេតុផលមិនត្រូវបានបង្ហាញជាផ្លូវការ គម្រោងនេះត្រូវបានផ្អាកភ្លាមៗនៅពាក់កណ្តាលឆ្នាំ ២០១៨ ហើយភូមិនេះត្រូវបានបោះបង់ចោលតាំងពីពេលនោះមក។
រហូតមកដល់ពេលនេះ រូបភាពនៃគម្រោងដែលគេបោះបង់ចោលត្រូវបានបង្ហាញជាថ្មីម្តងទៀត។ វាជារូបភាពថតកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ បានរកឃើញថា ក្នុងចំណោមវិមានប្រណីតមិនទាន់បញ្ចប់ ផ្ទុយទៅវិញ មានហ្វូងសត្វពាហនៈពាសពេញតំបន់នោះ។ កសិករក្នុងមូលដ្ឋានបានឆ្លៀតយកប្រយោជន៍ពីកន្លែងចិញ្ចឹមគោ ដោយយកសួនច្បារដ៏ស្រស់ស្អាតរបស់អ្នកមានឲ្យគោរស់នៅ។ សូម្បីតែយានដ្ឋានក៏ត្រូវបានគេប្រើសម្រាប់ទុកឧបករណ៍កសិកម្មនិងបញ្ជរ។

ទោះបីជាហេតុផលនៃការលុបចោលគម្រោងលំនៅឋានប្រណីតនេះមិនត្រូវបានគេបង្ហាញឲ្យបានច្បាស់នោះទេ ។ ប៉ុន្តែអ្នកស្រុកសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមកសិករម្នាក់ មូលនិធិគម្រោងត្រូវបានកាត់បន្ថយ ហើយការអភិវឌ្ឍន៍ដែលមិនអាចគ្រប់គ្រងបានត្រូវបានបង្ក្រាប។ ដូច្នេះវាត្រូវបានទុកនៅកណ្តាលដូចនេះ។ គាត់ក៏គិតថាផ្ទះទាំងនេះគួរតែមានតម្លៃរាប់លាន។ ប៉ុន្តែគ្មានអ្នកមានមកទិញវាទាល់តែសោះ!
បុរសម្នាក់ទៀតដែលបានចុះអង្កេតតំបន់នោះបាននិយាយថា “ពួកគេមិនបានធ្វើផ្ទះនេះសម្រាប់មនុស្សសាមញ្ញទេ។ ហើយអ្វីគ្រប់យ៉ាងនៅទីនេះត្រូវបានគេបោះបង់ចោល និងមើលទៅគួរឲ្យរន្ធត់”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុធំបំផុត ដែលអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Evander Holyfield សម្រេចលក់ភូមិគ្រឹះប្រណីត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


