ព័ត៌មានអន្ដរជាតិ
យន្តហោះប្រញាប់ចុះចតភ្លាមៗ ក្រោយពីឡុតស្លាប់ពេលកំពុងហោះហើរ
អ្នកបើកយន្តហោះម្នាក់បានដួល និងស្លាប់នៅក្នុងបន្ទប់ទឹក អំឡុងពេលហោះហើរពាណិជ្ជកម្មពីទីក្រុងម៉ៃអាមី ទៅកាន់ប្រទេសឈីលី ដែលជំរុញឲ្យមានការចុះចតជាបន្ទាន់នៅប្រទេសប៉ាណាម៉ា កាលពីយប់ថ្ងៃអាទិត្យ។

កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១២៣ គេហទំព័រ Ladbible បានរាយការណ៍ពីហេតុការណ៍ លើយន្តហោះ LATAM Airlines LA 505 មួយគ្រឿង ត្រូវចុះចតជាបន្ទាន់នៅប្រទេសប៉ាណាម៉ាកាលពីយប់ថ្ងៃអាទិត្យ ១៣ សីហា បន្ទាប់ពីអ្នកបើកយន្តហោះដែលបំពេញកាតព្វកិច្ចនៅលើជើងហោះហើរបាត់បង់ស្មារតី ហើយស្លាប់ភ្លាមៗក្នុងអំឡុងពេលហោះហើរ។
យោងតាមរបាយការណ៍និយាយថា យន្តហោះ LA 505 ដូចជាជើងហោះហើរផ្សេងទៀតទាំងអស់បានចាប់ផ្តើមធ្វើដំណើរជាធម្មតាជាមួយនឹងអ្នកដំណើរ ២៧១ នាក់ ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Miami នៅម៉ោង ១១:០០យប់ម៉ោងក្នុងស្រុក។ ប៉ុន្តែមិនដល់មួយម៉ោងបន្ទាប់ពីហោះឡើង អាកាសយានិកអាយុ៥៦ឆ្នាំ លោក Ivan Andaur ចាប់ផ្ដើមត្អូញត្អែរពីអារម្មណ៍មិនស្រួលខ្លួន។
វាមិនច្បាស់ថាមានអ្វីកើតឡើងចំពោះគាត់ទេ។ ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនភ្លាមៗ ហើយបេះដូងរបស់គាត់ស្រាប់តែលោតញាប់។ គេបានប្រទះឃើញគាត់សន្លប់ និងស្លាប់ក្នុងបន្ទប់ទឹកលើយន្តហោះ។ ឧបទ្ទវហេតុនេះបង្ខំឲ្យសហអាកាសយានិកពីរនាក់ឡើងកាន់ចង្កូតជំនួស ដោយអ្នកដំណើរម្នាក់បាននិយាយថា នាវិកបានធ្វើសេចក្តីប្រកាសសួរថាតើមានគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតនៅលើយន្តហោះ ប្រហែល ៤០ នាទី បន្ទាប់ពីការហោះហើរ។
ទោះបីជាមានគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត ២នាក់ប្រញាប់ប្រញាល់ជួយតាំងពីពួកគេនៅលើយន្តហោះ រួមទាំងមានក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះគាត់ ពេលចុះចតបន្ទាន់ដោយសុវត្ថិភាព ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកបើកយន្តហោះដែលមានបទពិសោធន៍រូបនោះបានដដែល។

អ្នកជួយសង្គ្រោះម្នាក់ដែលជាគិលានុបដ្ឋាយិកានិយាយថា វាជារឿងអកុសលដែលពួកគេមិនមានឧបករណ៍ចាំបាច់ ឬគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះ។ នាងបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវការកែលំអគោលការណ៍ណែនាំរបស់ខ្លួន ក្នុងករណីមានអាសន្នផ្នែកវេជ្ជសាស្ត្រ ពួកគេអាចជួយសង្គ្រោះជីវិតទាន់ពេល។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍បានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកបើកយន្តហោះដែលបានស្លាប់ និងបញ្ចាក់ថា ពេលយន្តហោះចុះចត ក្រុមគ្រូពេទ្យមកជួយបន្ថែម តែនៅតែមិនអាចជួយសង្គ្រោះជីវិតគាត់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភូមិអភិជនដែលគេបោះបង់ចោលនៅ ចិន ពេលនេះក្លាយជាកន្លែងចិញ្ចឹមគោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


