ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ មានអ្នកស្លាប់ដោយសារកូវីដលើសកន្លះលាននាក់
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនលើស៥០០,០០០នាក់ហើយ បន្ទាប់ពីជំងឺរាតត្បាតនេះចូលវាយលុកមិនដល់រយៈពេលមួយឆ្នាំផង។
តួលេខនេះបានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសកន្លះលាននាក់។
សហរដ្ឋអាមេរិក បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារវីរុសកូរ៉ូណានៅលើពិភពលោក។ ខ្លួនមានតួលេខអ្នកស្លាប់លើសប្រទេសលេខ២គឺ ប្រេស៊ីលរហូតដល់ទៅទ្វេដង។ គិតត្រឹមថ្ងៃទី២២ខែកុម្ភៈម្សិលមិញនេះ ប្រេស៊ីលមានអ្នកស្លាប់ជាង២៤៦,០០០នាក់។
យោងតាមអ្នកតាមដានរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានរកឃើញថា សហរដ្ឋអាមេរិក មានករណីឆ្លងវីរុសនេះច្រើនជាង២៨លានករណី ចាប់តាំងពីវីរុសត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិន កាលពីខែធ្នូឆ្នាំ២០១៩។
សេចក្តីរាយការណ៍ដំបូងនៃការស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក គឺជាអ្នករស់នៅរដ្ឋវ៉ាស៊ីនតោនក្នុងវ័យ៥០ឆ្នាំ កាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ ដែលជាហេតុជំរុញឲ្យរដ្ឋនេះប្រកាសអាសន្ន។
នៅពេលដែលអង្គការសុខភាពពិភពលោក ប្រកាសពីជំងឺរាតត្បាតនៅថ្ងៃទី១១ខែមីនា មានតែជនជាតិអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ថា ស្លាប់ដោយសារវីរុសនេះ។
រលកនៃវិធានការរឹតត្បិតនិងសុវត្ថិភាព បានចាប់ផ្តើមពីខែមីនាប៉ុន្តែ មានរដ្ឋជាច្រើនបានបន្ធូរបន្ថយការរឹតបន្តឹងនៅត្រឹមខែមិថុនា។
ករណីឆ្លងនិងស្លាប់បានកើនឡើងជាថ្មីម្តងទៀតចាប់ពីខែតុលា ចំពេលមានការជជែកដេញដោលគ្នាជាសាធារណៈជុំវិញវិធានការនានា ដូចជាអាណត្តិពាក់ម៉ាស់និងការបិទអាជីវកម្មជាដើម។
មានជនជាតិអាមេរិកប្រមាណ២៥០,០០០នាក់ បានស្លាប់ដោយសារវីរុសនេះគិតត្រឹមថ្ងៃទី១៨ខែវិច្ឆិកា។ វាបានចំណាយពេលត្រឹមតែ៣ខែប៉ុណ្ណោះ ដែលធ្វើឲ្យតួលេខនេះកើនឡើងទ្វេដង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន នៅភ្នំពេញ និងខេត្តកណ្តាលពីរសប្តាហ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


