ព័ត៌មានអន្ដរជាតិ
បំណាក់ដី និងទឹកជំនន់ភ្លាមៗ នៅកោះ Java ឥណ្ឌូណេស៊ី បង្កមហន្តរាយនិង១០នាក់ស្លាប់
ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញសាកសពចំនួន១០នាក់ ដែលត្រូវបានទឹកជំនន់ភ្លាមៗកួចទៅកប់នៅក្រោមភក់ និងថ្មជាច្រើនភូមិភ្នំនៅលើកោះ Java ដ៏សំខាន់របស់ប្រទេសនេះ ខណៈមនុស្សពីរនាក់នៅតែបាត់ខ្លួននៅឡើយ។ នេះបើយោងតាមកាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ខែធ្នូនេះ។

វរសេនីយ៍ទោលោក Yudi Hariyanto ដែលដឹកនាំការជួយសង្គ្រោះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុន បានបណ្តាលឱ្យទឹកទន្លេកើនឡើងបាក់ច្រាំងទន្លេ ហូរកាត់ភូមិជាង១៧០ក្នុងស្រុក Sukabumi នៃខេត្ត Java ខាងលិច ខណៈដែលភក់ ថ្ម និងដើមឈើបានដួលរលំសង្កត់ភូមិតាមភ្នំ។
លោក Hariyanto បាននិយាយថា បំណាក់ដី ទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំងបានបំផ្លិចបំផ្លាញភូមិចំនួន១៧២ និងបង្ខំមនុស្សជាង ៣០០០នាក់ ឱ្យភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល។ អាជ្ញាធរបានព្រមានមនុស្សជិត ១០០០នាក់ឱ្យជម្លៀសចេញ ខណៈដែលផ្ទះជាង ៤០០ខ្នងត្រូវបានគំរាមកំហែងដោយអាកាសធាតុអាក្រក់នេះ។
គ្រោះមហន្តរាយនេះក៏បានបំផ្លាញស្ពានចំនួន ៣១ ផ្លូវ ៨១ខ្សែ និងវាលស្រែចំនួន ១៣៣២ ហិចតា ខណៈដែលផ្ទះចំនួន១១៧០ ត្រូវបានជន់លិចរហូតដល់ដំបូល។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា អាកាសធាតុអាក្រក់ក៏បានបំផ្លាញផ្ទះ និងអគារជាង ៣៣០០ផ្សេងទៀតផងដែរ។
បើវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅ Sukabumi បានបោកបក់ស្ទើរតែគ្រប់អ្វីៗទាំងអស់នៅក្នុងផ្លូវរបស់ពួកគេ រួមទាំងរថយន្ត ម៉ូតូ ក្របី និងគោ ខណៈទឹកទន្លេរប្តូរទៅជាពណ៌ត្នោត ភូមិនានាគ្របដណ្ដប់ដោយភក់ក្រាស់ៗ ថ្ម និងដើមឈើដួលរលំ។

គួរបញ្ជាក់ថាភ្លៀងធ្លាក់តាមរដូវចាប់ពីខែតុលា ដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះចំនួន ១៧០០០ដែលមានប្រជាជនរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបទឹកជំនន់ដែលជាដីមានជីជាតិ។
កាលពីខែមុន បំណាក់ដី និងទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារខេត្តស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូណេស៊ី ក៏បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និង២នាក់បាត់ខ្លួនផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


