ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រាប់ក្រុមហ៊ុនរបស់ខ្លួននៅមីយ៉ាន់ម៉ាឲ្យដាក់ទង់សម្គាល់ ចៀសវាងការច្រឡំថាជារបស់ចិន
ស្ថានទូតតៃវ៉ាន់នៅមីយ៉ាន់ម៉ា បានណែនាំក្រុមហ៊ុនរបស់ខ្លួនទាំងអស់ដែលកំពុងប្រតិបត្តិការនៅប្រទេសនេះ ឲ្យដាក់ទង់របស់កោះតៃវ៉ាន់ និងបិទផ្លាកសញ្ញាដែលបញ្ជាក់ថា ពួកគេមកពីតៃវ៉ាន់ដើម្បីចៀសវាងកុំឲ្យច្រឡំជាមួយចិន បន្ទាប់ពីរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនត្រូវបានដុតបំផ្លាញ។

ស្ថានទូតចិនបាននិយាយថា បុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងការវាយប្រហារដុតបំផ្លាញកាលពីថ្ងៃអាទិត្យដោយក្រុមជនមិនស្គាល់មុខ នៅតាមរោងចក្រកាត់ដេរក្នុងតំបន់ Hlaing Thaya ជាយក្រុងយ៉ាំងហ្គោន ហើយបានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ា ការពារទ្រព្យសម្បត្តិនិងពលរដ្ឋចិន។
ប្រទេសចិនត្រូវបានគេចោទប្រកាន់ថា កំពុងគាំទ្រយោធាមីយ៉ាន់ម៉ា ដែលបានឡើងកាន់អំណាចបន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី។

តៃវ៉ាន់ ជាកន្លែងមានប្រជាជនចិន-ភូមាជាច្រើន ហើយមានទំនាក់ទំនងវប្បធម៌និងធុរកិច្ចយ៉ាងជិតស្និទ្ធ។
ក្រសួងការបរទេសកោះមួយនេះបាននិយាយនៅថ្ងៃចន្ទទី១៥ខែមីនានេះថា មានតែក្រុមហ៊ុនតៃវ៉ាន់មួយប៉ុណ្ណោះដែលរងគ្រោះដោយអំពើហិង្សា។ មានជនជាតិតៃវ៉ាន់១០នាក់ជាប់នៅក្នុងបរិវេណនោះ ថ្វីបើពួកគេមានសុវត្ថិភាពក៏ដោយ។

ក្រសួងបានឲ្យដឹងថា ការិយាល័យតំណាងរបស់តៃវ៉ាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានទាក់ទងជាមួយក្រុមហ៊ុនតៃវ៉ាន់បន្ទាប់ពីទទួលបានរបាយការណ៍នៃការវាយប្រហារទៅលើក្រុមហ៊ុនដែលវិនិយោគដោយប្រទេស ចិន។
ការិយាល័យនេះបានស្នើឲ្យអ្នកជំនួញតៃវ៉ាន់ ដាក់បង្ហាញសញ្ញាដែលសរសេរជាភាសាមីយ៉ាន់ម៉ាថា “ក្រុមហ៊ុនតៃវ៉ាន់” នៅតាមរោងចក្ររបស់ពួកគេនិងព្យួរទង់ជាតិតៃវ៉ាន់ ហើយពន្យល់ដល់កម្មករក្នុងស្រុកនិងអ្នកជិតខាងថា ពួកគេជារោងចក្រតៃវ៉ាន់ដើម្បីចៀសវាងអ្នកខាងក្រៅយល់ច្រឡំនិងគិតខុស។
គួរបញ្ជាក់ថា ក្រុមហ៊ុនតៃវ៉ាន់នៅអាស៊ីអាគ្នេយ៍ ធ្លាប់ត្រូវគេច្រលំថាជារបស់ចិន នៅក្នុងការតវ៉ាមុនៗរួមទាំងកាលពីឆ្នាំ២០១៤ផងដែរ នៅពេលជនជាតិវៀតណាមរាប់ពាន់នាក់បានដុតរោងចក្របរទេសក្នុងប្រតិកម្មខឹងសម្បាចំពោះការខួងយកប្រេងរបស់ចិន នៅផ្នែកមួយនៃសមុទ្រចិនខាងត្បូងដែលទាមទារដោយវៀតណាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា
ចុចអាន៖ ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាចេញធ្វើបាតុកម្មនៅទីក្រុងតូក្យូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


