ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ព្រមានប្រទេសជាសមាជិក ឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី
តាមការចុះផ្សាយរបស់ SKY NEWS កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ ប្រមុខអង្គការណាតូលោក Mark Rutte បានព្រមានដល់រដ្ឋជាសមាជិកទាំងអស់ ឲ្យត្រៀមខ្លួនចំពោះការផ្ទុះសង្គ្រាមជាមួយរុស្ស៊ីនាពេលអនាគត។

ក្នុងសុន្ទរកថានៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក លោក Rutte ថ្លែងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយដើម្បីប្រឈមមុខជាមួយអ៊ុយក្រែននិងណាតូ ក្នុងរយៈពេលយូរ។ ដូច្នេះហើយ យើងត្រូវតែត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់សង្គ្រាមដែលអាចកើតឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំទៀត។ អ៊ីចឹង សមាជិកទាំងអស់ត្រូវងាកទៅរកផ្នត់គំនិតសម័យសង្គ្រាមវិញ ហើយចាំបាច់ណាស់ ត្រូវតែពង្រឹងការចំណាយលើវិស័យការពារជាតិនិងបង្កើនសមត្ថភាពកងទ័ព។
ស្របពេលជាមួយគ្នានោះ លោក Rutte ក៏បានលើកឡើងពី គោលដៅចំណាយ២% នៃ GDP របស់ប្រទេសជាសមាជិកផងដែរ ដោយព្រមានថា សមាជិកទាំងឡាយ គួរចំណាយឲ្យចំគោលដៅ ព្រោះ បើថាយើងមិនចំណាយជាមួយគ្នាទេនោះ ពេលមានសង្គ្រាមផ្ទុះឡើង យើងអាចចំណាយលើសនេះទៀតដើម្បីប្រយុទ្ធក្នុងសង្គ្រាមនោះ ក៏អាចថាបាន។
ម្យ៉ាងទៀត ពាក់ព័ន្ធការលើកឡើងរបស់ប្រធានាធីបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ដែលឲ្យសមាជិកណាតូចំណាយឲ្យគ្រប់គោលដៅ, លោក Rutte ក៏គាំទ្រផងដែរ ដោយអះអាងថា «លោក ត្រាំ និយាយត្រូវ គាត់បង្ខំយើងឲ្យចំណាយច្រើន ព្រោះតែគាត់ចង់ឲ្យយើងជោគជ័យ»។

កាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមជាថ្មី ដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ បើសម្ព័ន្ធមិត្តទាំងឡាយ មិនអាចបោះកញ្ចប់ថវិកាឲ្យគ្រប់គោលដៅចំណាយរបស់ប្លុកមួយនេះបានទេ។
ឆ្លើយតបនឹងសំណួរថាតើ អាមេរិក អាចបន្តឈរជើងនៅជាមួយអង្គការណាតូទៀតដែរឬក៏អត់, ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះប្រកាសក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ ជាមួយសារព័ត៌មាន NBC News ថា «បើពួកគេបង់ប្រាក់ ហើយខ្ញុំមើលឃើញថា ពួកគេធ្វើដាក់យើងដោយយុត្តិធម៌នោះ ចម្លើយគឺខ្ញុំនឹងបន្តនៅជាមួយណាតូ ប៉ុន្តែបើមិនអ៊ីចឹងទេ ខ្ញុំនឹងដកខ្លួនចេញ»។
ក្នុងឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ ហើយក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន មួយគឺបារាំង និងមួយទៀតគឺអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ គំរាមជាថ្មី ថានឹងដកអាមេរិក ចេញពីអង្គការ ណាតូ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


