ព័ត៌មានអន្ដរជាតិ
គួរឲ្យបារម្ភ! វីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មីនឹងបន្តគំរាមកំហែងឥតឈប់ឈរ
លោក Mark McClellan អតីតស្នងការរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលេចចេញនៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីនឹងនៅតែជាការគំរាមកំហែងឥតឈប់ឈរសម្រាប់ឆ្នាំខាងមុខ ។

លោកបាននិយាយថា ទោះបីជាការកើនឡើងអត្រាចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតបានកើតឡើងស្របពេលជាមួយនឹងការថយចុះចំនួនអ្នកឆ្លងវីរុសក៏ដោយក៏វានៅតែមិនច្បាស់ថាតើការចាក់ និងការព្យាបាលមានប្រសិទ្ធិភាពយ៉ាងដូចម្តេច ហើយវានឹងប្រឆាំងមេរោគថ្មីនេះឬក៏យ៉ាងណានោះទេ ។
យោងតាមមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លង (CDC) បានឲ្យដឹងថា ជាឧទាហរណ៍នៅសហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីឆ្លងវីរុសប្រភេទ B.1.1.7 ដែលត្រូវបានគេស្គាល់ថាជា “វ៉ារ្យ៉ង់ចក្រភពអង់គ្លេស” និងត្រូវបានរកឃើញដំបូងនៅទីក្រុង Kent កាលពីខែកញ្ញា មានតិចជាង ៥,០០០ ករណី ។

ទោះយ៉ាងណាលោក McClellan បាននិយាយថា វាទំនងជាមានមនុស្សឆ្លងវ៉ារ្យង់នេះច្រើនទៀត ខណៈ CDC បានព្យាករណ៍កាលពីខែមករាថា វានឹងក្លាយជាវ៉ារ្យង់មានឥទ្ធិពលបំផុតនៅសហរដ្ឋអាមេរិកនៅចុងខែនេះ ។
លោក McClellan បាននិយាយថា នេះគឺមានសារៈសំខាន់ ហើយការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា វ៉ារ្យង់ថ្មីនេះគឺងាយឆ្លង និងមានគ្រោះថ្នាក់ដល់អាយុជីវិតរហូតទៅ ១០០ ភាគរយខ្លាំងជាងជំងឺកូវីដ ១៩ ប្រភេទដើម ។

ទន្ទឹមនោះកាលពីថ្ងៃពុធ CDC បានប្រកាសពីការឆ្លងថ្មីនៃវីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីចំនួនពីរដែលត្រូវបានកំណត់ដំបូងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាគឺប្រភេទ B.1.427 និង B.1.429 ជាវ៉ារ្យង់គួរឲ្យព្រួយបារម្ភ ។
ការលេចចេញនូវវ៉ារ្យ៉ង់ទាំងនេះអាចមានន័យថាក្នុងប៉ុន្មានឆ្នាំខាងមុខមនុស្សត្រូវចាក់វ៉ាក់សាំងជាប្រចាំប្រឆាំងនឹងជំងឺកូវីដ ១៩ ដូចគ្នាទៅនឹងការចាក់ថ្នាំបង្ការរោគប្រចាំឆ្នាំផ្សេងទៀតដែរ ហើយវាក៏ជាការចាំបាច់ដើម្បីការពារការផ្ទុះឡើងវ៉ារ្យង់ថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ វីរុសបំប្លែងខ្លួនកំពុងរាលដាលនៅកម្ពុជា អាចសម្លាប់មនុស្សសាហាវជាងកូវីដដល់ទៅទ្វេដងឯណោះ
ចុចអាន ៖ វ៉ាក់សាំងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពប្រឆាំងវីរុសប្រេស៊ីល លើសការរំពឹងទុក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


