ព័ត៌មានអន្ដរជាតិ
Macron បញ្ជាក់ថាទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់អាចនឹងដាក់ឡើងវិញ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ខខែកញ្ញា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា ទណ្ឌកម្មអន្តរជាតិលើប្រទេសអ៊ីរ៉ង់ទំនងជាត្រលប់មកវិញនៅចុងខែកញ្ញា បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរជុំចុងក្រោយរបស់អឺរ៉ុបជាមួយអ៊ីរ៉អ់ បរាជ័យ។

ចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ដែលត្រូវបានគេស្គាល់ថាជា E3 បានបង្កឱ្យមានដំណើរការ «snapback» រយៈពេល ៣០ ថ្ងៃកាលពីចុងខែសីហា ដែលត្រូវធ្វើឡើងដើម្បីស្តារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រសិនបើអ៊ីរ៉ង់មិនបំពេញលក្ខខណ្ឌត្រឹមត្រូវ។
E3 បានផ្តល់ការពន្យាពេលដល់ទៅ៦ខែ ប្រសិនបើអ៊ីរ៉ង់អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចូលត្រួតពិនិត្យ ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់ប្រទេសនេះ ហើយយល់ព្រមពិភាក្សាជាមួយសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ លោក Macron បាននិយាយថា ការឆ្លើយតបចុងក្រោយរបស់អ៊ីរ៉ង់ បង្ហាញពីចេតនាមិនសហការ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា លោកបានផ្តល់ឱ្យមេដឹកនាំអឺរ៉ុបនូវផែនការមួយ ដែលអាចទប់ស្កាត់វិបត្តិ ប៉ុន្តែលោកមិនបានពន្យល់ពីអ្វីដែលមាននៅក្នុងនោះទេ។ មន្ត្រីអឺរ៉ុបបានឆ្លើយតបថា ពួកគេមិនបានឃើញការវិវឌ្ឍន៍ពិតប្រាកដច្រើននោះទេ ខណៈពួកគេនៅតែមានឆន្ទៈក្នុងការពិភាក្សាប្រសិនបើអ៊ីរ៉ង់ផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន។

ជំហានបន្ទាប់គឺការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ ថាតើត្រូវលុបចោលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ឬអត់។ ប៉ុន្តែអ្នកការទូតនិយាយថា ដំណោះស្រាយនឹងបរាជ័យ ដោយសារតែមិនសូវមានប្រទេសគាំទ្រអ៊ីរ៉ង់ ឬដោយសារសហរដ្ឋអាមេរិក អង់គ្លេស ឬបារាំងនឹងរារាំងវា។ ប្រសិនបើវាបរាជ័យ ទណ្ឌកម្មចាស់របស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់នឹងចូលជាធរមានដោយស្វ័យប្រវត្តិ.
គួរបញ្ជាក់ថាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺជាការរឹតបន្តឹងដែលអង្គការសហប្រជាជាតិដាក់លើប្រទេសដែលបំពានច្បាប់អន្តរជាតិ ដូចជាការហាមឃាត់ការលក់អាវុធ ដែនកំណត់ពាណិជ្ជកម្ម បង្កកទ្រព្យសម្បត្តិ និងបម្រាមការធ្វើដំណើរសម្រាប់មន្ត្រី។ ពួកវាត្រូវបានដាក់លើប្រទេសអ៊ីរ៉ង់នៅចន្លោះឆ្នាំ ២០០៦ និង ២០១០ ជុំវិញការសង្ស័យថា អ៊ីរ៉ង់កំពុងព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរ ទោះបីជាមានការអះអាងពីការប្រើប្រាស់ដោយសន្តិវិធីក៏ដោយ។ ក្នុងឆ្នាំ ២០១៥ទណ្ឌកម្មជាច្រើនត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) ប៉ុន្តែឥឡូវនេះពួកគេអាចត្រលប់មកវិញបន្ទាប់ពីអ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមច្រើនលើសកម្រិតអនុញ្ញាត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


