សុខភាព
ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩
តាមការណែនាំពីក្រសួងសុខាភិបាល ក៏ដូចជាអង្គការពិភពលោក (WHO) យើងគ្រប់គ្នាគួរតាមដានសុខភាព ចំណាំមើលអាការៈក្អក ឈឺក ក្ដៅខ្លួន ពិបាកដកដង្ហើម និងអាការៈស្រដៀងជំងឺផ្ដាសាយផ្សេងទៀត ព្រោះវាជារោគសញ្ញាដំបូងនៃការឆ្លងជំងឺកូវីដ-១៩។ យោងតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ក្រៅពីអាការៈអស់នោះ មានអាការៈមួយចំនួនទៀតដែលយើងមិនសូវចាប់អារម្មណ៍ តែអាចជាសញ្ញាជំងឺកូវីដ-១៩ ដែរ។

រោគសញ្ញាផ្សេងទៀតដែលមិនសូវកើតមានហើយអាចប៉ះពាល់ដល់អ្នកជំងឺមួយចំនួនរួមមាន៖
– បាត់បង់ក្លិន រសជាតិ
– តឹងច្រមុះ
– ភ្នែកឡើងក្រហម
– ឈឺក្បាល
– ឈឺសាច់ដុំ ឬសន្លាក់
– ឡើងកន្ទួលលើស្បែក
– រាករូស
– ព្រឺរងា ឬវិលមុខ។ល។

រោគសញ្ញានៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖
– ពិបាកដកដង្ហើម
– បាត់បង់ចំណង់អាហារ
– ឈឺចុកចាប់ក្នុងទ្រូងមិនបាត់
– ក្ដៅខ្លួនខ្លាំង (លើស៣៨អង្សារសេ)
រោគសញ្ញាមិនសូវកើតឡើងផ្សេងទៀត រួមមាន៖

– មួរម៉ៅ វង្វេងវង្វាន់
– ថប់បារម្ភ
– អារម្មណ៍រវើរវាយ មិននៅក្នុងខ្លួន
– បាក់ទឹកចិត្ត
– មានបញ្ហាគេង
– បញ្ហាផ្សេងទៀតទាក់ទងនឹងប្រព័ន្ធប្រសាទដូចរលាកខួរក្បាល សន្លប់។ល។
អង្គការសុខភាពពិភពលោក ឲ្យដឹងថា មនុស្សគ្រប់វ័យដែលមានអាការៈក្ដៅខ្លួន ឬក្អក រួមជាមួយពិបាកដកដង្ហើម ឈឺទ្រូង ត្រូវទទួលការព្យាបាលឲ្យលឿនបំផុត។ បើអាច ទាក់ទងទៅផ្នែកមន្ទីរពេទ្យជិតខ្លួនបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងរួច តើភាពស៊ាំដែលផ្ដល់ដោយថ្នាំនឹងនៅបានយូរប៉ុនណា?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


