សុខភាព
ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម
ម៉ាក់ប៉ាថ្មីថ្មោងជាច្រើនបានធ្វើរឿងខុសឆ្គងមួយ គឺបណ្ដោយឲ្យអ្នកដទៃ ឬខ្លួនឯងផ្ទាល់ថើបមាត់កូន។ ទង្វើបែបនេះកូនអាចឆ្លងមេរោគពីយើងតាមរយៈមាត់ និងផ្លូវដង្ហើមដែលករណីខ្លះធ្ងន់ធ្ងរខ្លាំង។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា មានមេរោគជាច្រើនអាចឆ្លងពីមាត់ និងខ្យល់ដកដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែលអាចធ្វើឲ្យទារកឈឺ និងស្លាប់បាន។ ដូចនេះបើកូននៅតូច ទាំងយើងជាម៉ាក់ប៉ាត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមិនមែនជាសមាជិកក្រុមគ្រួសារ មិនដឹងពីសាវតារច្បាស់លាស់ សឹងតែកុំឲ្យកាន់កូន ព្រោះយើងមិនដឹងថាគេមានជំងឺអ្វីខ្លះ ដោយសារតែស្បែកកូននៅខ្ចីដូចនេះហើយទើបងាយប្រតិកម្ម រោល ឬឆ្លងជំងឺផ្សេងៗ។
លោកបានបន្ថែមទៀតដែរថា មាត់ជាកន្លែងប្រមូលផ្ដុំទៅដោយបាក់តេរីរាប់រយប្រភេទ ហើយបើយើងយកមាត់ទៅថើបមាត់ក្មេងវាអាចឆ្លងតាមទឹកមាត់ ឬទឹករងៃពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេសជំងឺគួរឲ្យខ្លាច Herpes Simplex Virus ដែលជាពពួកជំងឺរើម។

ចំពោះករណីមួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើមអាចឆ្លងទៅទារក នាំឲ្យរលាកទងសួត សួត និងឆ្លងផ្ដាសាយជាដើម។ ក្រៅពីនោះនៅមានជំងឺឡើងកន្ទួល រមាស់ ដែលអាចរីករាលដាលពីមាត់រហូតដល់ផ្នែកផ្សេងៗក៏មាន។ លោកបន្តទៀតកូននៅតូចកំណាញ់កូនបន្តិច ក៏មិនអ្វីដែរ ព្រោះបើឈឺមានតែម៉ាក់ប៉ាប៉ុណ្ណោះដែលពិបាក ហើយបើកូនឈឺធ្ងន់ធ្ងរត្រូវចំណាយអស់ថវិកា និងពេលវេលាច្រើនណាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺមហារីក ៥ប្រភេទ ច្រើនកើតលើកុមារតូចៗ
ចុចអាន៖ ៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


