សុខភាព
ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?
ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយចំនួនបានប្រកាសដាក់លក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ តើចាំបាច់ទេក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?

សំណួរនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ឆ្លើយថា គ្មានការចាំបាច់ទេចំពោះការធ្វើតេស្តរហ័សរកអង់ទីគ័រលើបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនោះ ដោយហេតុផលថា វ៉ាក់សាំងដែលពលរដ្ឋចាក់នោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ លោកស្រីបន្តថា វ៉ាក់សាំងទាំងអស់នោះ សុទ្ធតែបានធ្វើតេស្តតាមលក្ខណៈវិទ្យាសាស្ត្រ ឆ្លងកាត់ការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។

លោកស្រីសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឲ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ព្រោះថាឧបករណ៍នេះមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
ក្នុងកាលៈទេសៈនេះ លោកស្រីថា ពលរដ្ឋគួរណាកុំចំណាយថវិកាដើម្បីទិញឧបករណ៍នេះ អ្វីដែលចាំបាច់គឺត្រូវទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវឲ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងពីជំងឺកូវីដ-១៩៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាមេរិកព្រមាន កុំពឹងផ្អែកលើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩
ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


