សុខភាព
ម៉ាស្សាមិនមែនចេះតែធ្វើតាមចិត្តចង់ បើមិនត្រឹមត្រូវតាមក្បួនខ្នាត ប្រយ័ត្នមានបញ្ហាដល់រាងកាយ
ការម៉ាស្សាគឺជានិន្នាការមួយសម្រាប់អ្នកដែលកំពុងស្វែងរកពេលវេលាលំហែកាយ ការលួងលោមផ្លូវកាយ និងធ្វើឲ្យចិត្តធូរស្បើយពីស្រ្តេស រួមទាំងទុក្ខកង្វល់ផ្សេងៗ ដើម្បីធ្វើឲ្យអារម្មណ៏ស្រស់ស្រាយ។
ប៉ុន្តែមិនមែនការម៉ាស្សាទាំងអស់សុទ្ធតែផ្ដល់អត្ថប្រយោជន៏នោះឡើយ។ វាក៏អាចផ្ដល់គុណសម្បត្តិនិងគុណវិបិត្តដល់មនុស្សខ្លះៗដែរ បើការម៉ាស្សានោះមិនបានត្រឹមត្រូវ។
តើការព្យាបាលដោយម៉ាស្សាមានអត្ថប្រយោជន៍អ្វីខ្លះ?
១ វាជួយកាត់បន្ថយកម្រិតថប់បារម្ភ។
២ ជួយប្រយុទ្ធប្រឆាំងនឹងបញ្ហារំលាយអាហារឬក្រពះ។
៣ ជួយក្នុងការការពារជំងឺ fibromyalgia។
៤ ជួយកាត់បន្ថយការឈឺក្បាលញឹកញាប់។
៥ វាបន្ថយការគេងមិនលក់ទាក់ទងនឹងភាពតានតឹង។
៦ មានប្រយោជន៍ក្នុងការជួយរោគសញ្ញាឈឺចាប់ myofascial។
៧ ជួយដោះស្រាយការរងរបួសជាលិកាទន់។
៨ ជួយក្នុងការទប់ទល់នឹងការរងរបួសកីឡា។
៩ ជួយកាត់បន្ថយការឈឺចាប់នៅក្នុងសន្លាក់និងសរសៃចង។
តើយើងត្រូវមានការប្រុងប្រយ័ត្នអ្វីខ្លះ?
មនុស្សមួយចំនួនមិនត្រូវបានផ្ដល់យោបល់ឲ្យធ្វើការម៉ាស្សាទេ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះអ្នកត្រូវផ្តោតលើការប្រុងប្រយ័ត្នប្រភេទនេះឲ្យមែនទែន ។ ការម៉ាស្សាមិនសមស្រប អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដូចជា ៖
១ បាក់ឆ្អឹងដែលមានស្រាប់នៅក្នុងផ្នែកណាមួយនៃរាងកាយ វាអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ៗ
២ នាំឲ្យមានជំងឺគ្រាប់ឈាម ក៏ដូចជាអ្នកដែលកំពុងទទួលថ្នាំព្យាបាលគ្រាប់ឈាម ។
៣ ការព្យាបាលដោយការស្ទះសរសៃឈាមវ៉ែនជ្រៅ ជំងឺពុកឆ្អឹង និងការស្ទះសរសៃឈាមសួត ។
៤ ម៉ាស្សាមិនត្រឹមត្រូវតាមក្បួនខ្នាត ដូចបើកមុខរបួសឬរលាកនៅផ្នែកណាមួយនៃរាងកាយ។
ស្របនឹងបញ្ហានេះ ប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវនៅក្នុងខ្លួនរបស់អ្នក បន្ទាប់ពីធ្វើការម៉ាស្សា សូមឲ្យអ្នកម៉ាស្សាដឹងភ្លាមៗ។
អ្នកអាចស្នើសុំស្រាលជាងមុន ឬធ្វើឲ្យល្មម ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់តាមរយៈការម៉ាស្សា។ ប្រសិនបើក្នុងករណីវាមិនស្រួល សុំប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ ចៀសវាងបញ្ហា កាន់តែធ្ងន់ធ្ងរទៅៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
ចុចអាន៖ភាពខុសគ្នារវាងការពុលស្រា និងស្រវឹងស្រា គួរប្រុងប្រយ័ត្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង