សុខភាព
រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក
ជំងឺកូវីដ-១៩ បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ដែលប៉ះពាល់ទៅដល់ផ្លូវដង្ហើមរបស់យើងធ្ងន់ធ្ងរ។ មកដល់ថ្ងៃនេះហើយ គ្នាយើងច្បាស់ជាស្គាល់ពីរោគសញ្ញាទូទៅរបស់កូវីដ-១៩ ដែលយើងពិបាកវែកញែកព្រោះវាស្រដៀងនឹងរោគសញ្ញាផ្ដាសាយមែនទែន។ ថ្មីៗនេះ មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងពីរោគសញ្ញាថ្មីមួយរបស់កូវីដ-១៩ យើងគួរតាមដាន។

CDC អាមេរិកឲ្យដឹងថា បុគ្គលកើតកូវីដ-១៩ មានរោគសញ្ញាជាច្រើន រាប់ចាប់ពីរោគសញ្ញាស្រាល រហូតដល់ធ្ងន់ធ្ងរ។ រោគសញ្ញាអាចនឹងលេចឡើងក្នុងរយៈពេលពី២-១៤ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសកូរ៉ូណាថ្មី។ រោគសញ្ញាសង្ស័យកូវីដ-១៩មានដូចជា៖
- ក្ដៅខ្លួន ឬព្រឺរងា
- ក្អក
- ដង្ហក់ ឬពិបាកដកដង្ហើម
- អស់កម្លាំង
- ឈឺសាច់ដុំ ឬឈឺចុកចាប់រាងកាយ
- ឈឺក្បាល
- ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ
- ឈឺ ឬរមាស់ក
- តឹងច្រមុះ ឬហៀរសម្បោរ
- ក្អួត ឬចង្អោរ
- រាករូស។
រោគសញ្ញាដែល CDC ទើបបន្ថែមចូលបញ្ជីរោគសញ្ញាខាងលើនេះ គឺ តឹងច្រមុះ ឬហៀរសម្បោរ។

CDC អាមេរិកបន្ថែមទៀតថា ជំងឺផ្ដាសាយធំ និងជំងឺកូវីដ-១៩ ទាំងពីរជាជំងឺឆ្លងប្រព័ន្ធផ្លូវដង្ហើម តែបង្កឡើងដោយវីរុសផ្សេងគ្នា។ ជំងឺកូវីដ-១៩ បង្កឡើងវីរុសកូរ៉ូណា ឬSARS-CoV-2 និងជំងឺផ្ដាសាយធំ កើតឡើងបណ្ដាលមកពីវីរុស Influenza។ ដោយសារតែជំងឺទាំងពីរនេះ មានរោគសញ្ញាស្រដៀងគ្នាខ្លាំង វាអាចធ្វើឲ្យយើងពិបាកបែងចែក ហេតុនេះហើយទើបការធ្វើតេស្ដ ឬរោគវិនិច្ឆ័យ ចាំបាច់ដើម្បីបញ្ជាក់ពីជំងឺឲ្យបានច្បាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ
ចុចអាន៖ គន្លឹះ ៥ សំខាន់ៗ ត្រូវអនុវត្តជាចាំបាច់ ដើម្បីជួយអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


