សុខភាព
រកឃើញរោគសញ្ញាថ្មីមួយទៀត ដែលអាចបញ្ជាក់ថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
ថ្មីៗនេះវេជ្ជបណ្ឌិតបានពិនិត្យឃើញរោគសញ្ញាថ្មីមួយទៀតនៃជំងឺកូវីដ-១៩ ដែលលេចចេញ ក្រោយឆ្លងវីរុសបំប្លែងខ្លួន Delta។

វេជ្ជបណ្ឌិតច្រើនរូបមកពីរដ្ឋនានានៃទឹកដីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន NBC ថា អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ទទួលរងរោគសញ្ញាថ្មីមួយបន្ទាប់ពីឆ្លងវីរុសនេះ នោះគឺ ឈឺត្រចៀក។
ចំណែក ប្រភពពីគេហទំព័រ Yahoo Life បានឱ្យដឹងស្រដៀងគ្នាដែរថា មនុស្សជាច្រើនសុទ្ធតែតេស្តវិជ្ជមានវីដបំប្លែងខ្លួនប្រភេទ Delta ក្រោយពួកគេមានអាការឈឺត្រចៀក។

លោកវេជ្ជបណ្ឌិត Nicole Frommann ប្រធានផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារសុខភាពរដ្ឋហ្លរីដា មានប្រសាសន៍ថា រោគសញ្ញាឈឺត្រចៀកជារោគសញ្ញាដែលកំណត់ភាពខុសគ្នារវាងកូវីដបំប្លែងខ្លួនប្រភេទ Delta និងកូវីដបំប្លែងខ្លួនប្រភេទ Alpha។ រីឯមូលហេតុដែលនាំឱ្យឈឺត្រចៀកបណ្ដាលមកពីឈឺបំពង់កខ្លាំង ហើយក៏ដោយសារតែវីរុសបំប្លែងខ្លួន Delta បានឆ្លងនៅក្នុងខ្លួន។
ផ្ទុយទៅវិញ វេជ្ជបណ្ឌិត George Monks គ្រូពេទ្យនិងជាគ្រូបង្រៀនសុខភាពស្ម័គ្រចិត្តនៅសាកលវិទ្យាល័យ Oklahoma មិនបានរកឃើញអាការឈឺត្រចៀកទេ ដោយលោកពោលថា អ្នកជំងឺកូវីដបំប្លែងខ្លួន Delta មានរោគសញ្ញាខុសគ្នាបន្តិច បើប្រៀបធៀបទៅនឹងកូវីដទម្រង់ដើម។ ពួកគេទាំងនោះទំនងជាមិនបាត់បង់រសជាតិ និងក្លិនទេ ប៉ុន្តែមានបញ្ហាដូចជា ក្អក ដកដង្ហើមខ្លី គ្រុនក្តៅ ឈឺខ្លួន។ល។
ដោយឡែកលោក Jonathan Leizman ប្រធានផ្នែកវេជ្ជសាស្ត្រនៃគេហទំព័រសុខភាព Premise Health ដែលមានទីស្នាក់ការនៅរដ្ឋ Tennessee ហាក់មិនបានបញ្ជាក់ពីអាការឈឺត្រចៀកដូចគ្នា។ លោកថា កូវីដបំប្លែងខ្លួនប្រភេទ Delta បញ្ចេញរោគសញ្ញាដូចពីមុនដែររួមមាន ឈឺក្បាល ក្អក អស់កម្លាំង ហៀរសំបោរ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀតដូចទៅនឹងជំងឺផ្តាសាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ
ចុចអាន៖ អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


