សុខភាព
ការសិក្សាមួយថាញ៉ាំបាយច្រើនប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មានទើបល្មម?
ការសិក្សាមួយទើបចេញផ្សាយក្នុងខែកញ្ញានេះបានបង្ហាញថាអង្ករសមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថាអ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗគឺមានហានិភ័យកើតជំងឺទឹកនោមផ្អែម។

ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដា និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀត បានសិក្សាទៅលើអ្នកចូលរួមចំនួន១៣ម៉ឺននាក់ ដោយអ្នកចូលរួមមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ក្នុងរយៈពេល១០ឆ្នាំ។
ការសិក្សានេះបានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស)ច្រើនជាង៤៥០ក្រាមក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកចូលរូមចំនួន៦ ០០០នាក់ ដែលពេលដំបូងមិនមានជំងឺទឹកនោមផ្អែមនោះ បានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករសគឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើងដែរ។ ការសិក្សានេះបានរកឃើញទៀតថាអង្ករស មិនត្រឹមតែមានទំនាក់ទំនងនឹងហានិភ័យជំងឺទឺកនោមផ្អែមទេ តែក៏ធ្វើឲ្យយើងប្រឈមនឹងបញ្ហា metabolic syndrome (បណ្ដុំនៃកត្តាប្រឈមធ្វើឲ្យកើតជំងឺបេះដូង) រួមមានដូចជាការកើនឡើង triglyceride(ខ្លាញ់អាក្រក់ក្នុងសរសៃឈាម) និងការធ្លាក់ចុះនៃខ្លាញ់ល្អ។

បើតាមក្រុមអ្នកស្រាវជ្រាវយើងគួរញ៉ាំបាយក្នុងបរិមាណសមល្មម និងជាមួយបន្លែ ឬសាឡាដឲ្យបានច្រើនដែរ ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង
ចុចអាន៖ គ្រោះថ្នាក់ទាំងនេះអាចកើតមាន បើចូលគេងភ្លាមៗក្រោយបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


