សុខភាព
អាហារ ៦ មុខ សក្ដិសមសម្រាប់អ្នកចង់សម្រកទម្ងន់ និងកំពូលឆ្ងាញ់ហូបមិនចេះណាយ
តើអ្នកកំពុងស្វែងរករបបអាហារដើម្បីសម្រកទម្ងន់។ ប៉ុន្តែមិនចង់ញ៉ាំសាឡាដ កុំបារម្ភ។ មុខម្ហូប សាមញ្ញខាងក្រោមនេះ ក៏អាចជួយឲ្យរាងស្លីមដោយមិនចាំបាច់តមមុខក្រោយពិបាកខ្លួនដែរ។
១ នំបញ្ចុកសម្លការី

ជឿមិនជឿ ថាអាហារហូបលេងនេះពិតជាអាចជួយក្នុងការសម្រកទម្ងន់បានពិតមែន? គឺជាការពិតមែន! បើទោះបីជាការីមានជាតិដូង តែក៏មិនដូចយើងហូបរបស់មានជាតិខ្លាញ់និងផ្អែមដែរ។ នេះក៏ដោយសារការីមានផ្ទុកបន្លែច្រើនរួមគ្នាក្នុងពេលតែមួយ ដែលជាអាហារជួយទ្រទ្រង់រាងកាយ មិនឲ្យឆាប់ឃ្លានលឿន។
២ ញាំពពាយលាយជាមួយសាលាដពងទា

វាសម្បូរទៅដោយជាតិសរសៃនៃចំណីអាហារ ដែលជួយឲ្យអ្នកឆាប់ឆ្អែតបានយូរ។ ពពាយមានផ្ទុកជាតិសរសៃច្រើន និងផ្ទុកនូវវីតាមីនខ្ពស់ ហើយស៊ុតឆ្អិននឹងជួយយើងមិនឲ្យខ្វះប្រូតេអ៊ីន ដែលនឹងជួយបង្កើនសាច់ដុំអំឡុងពេលសម្រកទម្ងន់។
៣ បុកត្រប់

ត្រប់មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយដល់អ្នកចង់សម្រកបានលឿនរហ័ស និងមិនខូចសុខភាពថែមទៀត។ ជាពិសេសអាហារនេះសំបូរបន្លែផ្ទាប់ជាមួយ និងបូករួមទាំងជាតិសរសៃខ្ពស់មិនធម្មតា។
៤ មាន់បាយដំណើបបុកល្ហុង

នេះជាអាហារមានទាំង កម្ពុជា ថៃ ឡាវ ដែលនិយមចូលចិត្តជាងគេ។ បុកល្ហុងសំបូរទៅដោយជាតិសរសៃ និងអាហារូបត្ថម្ភ បូកជាមួយមាន់អាំងដ៏ឈ្ងុយ ទោះហូបយ៉ាងណាក៏មិនខ្លាចធាត់ ហើយថែមទាំងឆាប់ឆ្អែត។
៥ ស្ងោរត្រយ៉ូងចេក

ស្ងោរជ្រក់ត្រយូងចេក ជាអាហារមួយដែលខ្មែរនិយមចូលចិត្ត ក៏ដូចជាថៃដែរ។ អាហារមួយមុខនេះ សំបូរទៅដោយវីតាមីននិងសារធាតុល្អៗជាច្រើន ដោយសារវាបានបន្ថែមទឹកដោះគោតិចៗតែមិនច្រើន ដែលមិនជួយឲ្យធាត់ខ្លាំងដូចអាហារផ្សេងទេ។
៦ ពោតស្ងោរ

ពោតសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន អ្នកមិនចូលចិត្តអាហារសម្រក់ទម្ងន់បែបសាបៗ អាចងាកមកស្ងោរហូបបាន។ ដោយសារពោតស្ងោរមានផ្ទុកជាតិផ្អែម ហូបច្រើនយ៉ាងណាក៏មិនទ្រលាន់ដែរ។ ជាពិសេស ថែមទាំងជួយចិញ្ចឹមដល់រាងកាយបានច្រើនទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហូបបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ
ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


