សុខភាព
អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?
គ្នាយើង ប្រាកដចង់បានរាងស្វែល ស្អាត និងសង្ហាហើយ តែវាមិនងាយស្រួលនោះទេ ដោយសារអាហារឆ្ងាញ់ៗ ក៏សម្បូរច្រើន រួមជាមួយរវល់ មិនសូវបានហាត់ប្រាណទៀត ដូច្នេះ ទម្ងន់កាន់តែឡើង រាងកាន់តែមូល។ អញ្ចឹងហើយ ទើបមានអ្នកខ្លះ ជ្រើសរើសយកការលេបថ្នាំសម្រកទម្ងន់ ឬអត់អាហារពេលល្ងាច ឬញ៉ាំអាហារតិចៗ ដើម្បីសម្រកទម្ងន់ឲ្យបានកាន់តែលឿន។
១. គីឡូស្រកលឿន ប៉ះពាល់សុខភាពអ្វីខ្លះ?

តាមគេហទំព័រវេជ្ជសាស្ត្រ Healthline បញ្ជាក់ថា ការស្រកទម្ងន់ពី ០,៤៥-០,៩គីឡូក្រាម/សប្ដាហ៍ ជាកម្រិតមានសុវត្ថិភាព និងមានសុខភាពល្អ។ ការស្រកទម្ងន់លឿនជាងនេះ អាចបង្កបញ្ហាសុខភាពជាច្រើន ដូចជា បាត់បង់សាច់ដុំ ក្រួសក្នុងថង់ទឹកប្រមាត់ ខ្វះសារធាតុបំប៉ន និងធ្លាក់ចុះមេតាប៉ូលិសក្នុងរាងកាយ។
២. ហានិភ័យនៃការសម្រកទម្ងន់លឿនពេក

- បាត់បង់សាច់ដុំ
នៅពេលយើងបន្ថយរបបអាហារ ឬញ៉ាំអាហារមានកាឡូរីតិច យើងអាចស្រកទម្ងន់យ៉ាងលឿន ហើយទម្ងន់ដែលយើងបាត់បង់ គឺចេញមកពីសាច់ដុំ និងទឹក ក្នុងរាងកាយ។
- បន្ថយមេតាប៉ូលិស
ការស្រកទម្ងន់លឿនពេក អាចកាត់បន្ថយអត្រាមេតាប៉ូលិសក្នុងរាងកាយរបស់យើង។ មេតាប៉ូលិស កំណត់ពីបរិមាណកាឡូរី ដែលរាងកាយរបស់យើងដុតក្នុងមួយថ្ងៃ។ បើសិនអត្រាមេតាប៉ូលិសយឺត មានន័យថា រាងកាយរបស់យើងដុតកាឡូរីកាន់តែតិចក្នុងមួយថ្ងៃ។
មូលហេតុសំខាន់ចំនួន ២ បណ្ដាលឲ្យមេតាប៉ូលិសយឺត ដោយសារការបាត់បង់សាច់ដុំ និងការធ្លាក់ចុះកម្រិតអ័រម៉ូនកំណត់មេតាប៉ូលិសរាងកាយ ដូចជា អ័រម៉ូនទីរ៉ូអ៊ីត ជាដើម។
- ខ្វះសារធាតុបំប៉ន

បើសិនយើងញ៉ាំអាហារមិនគ្រប់គ្រាន់ ឬខ្វះកាឡូរី យើងនឹងប្រឈមបញ្ហាខ្វះសារធាតុបំប៉ន។ បញ្ហានេះ បណ្ដាលឲ្យយើងជ្រុះសក់ អស់កម្លាំង ខ្សោយប្រព័ន្ធការពារ និងពុកឆ្អឹង។
- កើតក្រួសក្នុងថង់ទឹកប្រមាត់
ជាធម្មតា ថង់ទឹកប្រមាត់ បញ្ចេញទឹករំលាយ ដើម្បីបំបែកអាហារមានជាតិខ្លាញ់។ ប៉ុន្ដែ បើយើងញ៉ាំអាហារតិចតួច ដូច្នេះថង់ទឹកប្រមាត មិនបញ្ចេញទឹករំលាយនោះទេ។ នៅពេលវាមិនបញ្ចេញទឹករំលាយ សមាសធាតុនានា ដែលមាននៅក្នុងទឹករំលាយ អាចរួមបញ្ចូលគ្នា ហើយក្លាយទៅជាក្រួសក្នុងថង់ទឹកប្រមាត់។ ក្រួសក្នុងថង់ទឹកប្រមាត់នេះ បណ្ដាលឲ្យយើងជួបបញ្ហាពិបាករំលាយអាហារ និងឈឺចាប់យ៉ាងខ្លាំង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៦ មុខ សក្ដិសមសម្រាប់អ្នកចង់សម្រកទម្ងន់ និងកំពូលឆ្ងាញ់ហូបមិនចេះណាយ
ចុចអាន៖ ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្រីៗចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


