KPT+
ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាចដាច់សរសៃឈាមខួរក្បាល
នៅស្រុកខ្មែរយើង បុគ្គលិកជាទូទៅ ត្រូវបំពេញការងារ ជាមធ្យម ៨ម៉ោង/ថ្ងៃ តែក៏មានបុគ្គលិកខ្លះ មានតួនាទី ប្រាក់ខែ និងទំនួលខុសត្រូវខ្ពស់ ចាំបាច់បំពេញការងារលើសម៉ោងធម្មតាផងដែរ ដើម្បីកុំឲ្យរារាំងស្ទះដល់ប្រតិបត្តិការការងាររបស់ក្រុមហ៊ុន ឬស្ថាប័នទាំងមូល។ ពេលខ្លះ ការងារនៅសល់ ត្រូវយកទៅធ្វើនៅផ្ទះ ដល់ពាក់កណ្ដាលអធ្រាត្រទៀត ព្រោះបើមិនអ៊ីចឹងទេ សម្ពាធកាន់តែធ្ងន់មិនខាន។

ស្រលាញ់ការងារ និងបំពេញតួនាទីដោយមានទំនួលខុសត្រូវខ្ពស់ ជារឿងល្អ និងចាំបាច់ក៏ពិតមែន តែក៏គួរគិតពីសុខភាព និងប្រុងប្រយ័ត្នដែរ ព្រោះ ការសិក្សារបស់បារាំង រកឃើញថា ធ្វើការលើស ១០ម៉ោង រយៈពេល ៥០ថ្ងៃ/ឆ្នាំ ប្រឈមនឹងការកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ជាងនេះទៅទៀត អ្នកធ្វើការលើសម៉ោង អស់រយៈពេល ១០ឆ្នាំ ប្រឈមខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាល។ ការសិក្សានេះ ធ្វើឡើងដោយសាកលវិទ្យាល័យ Angers និងវិទ្យាស្ថានជាតិសុខាភិបាល និងស្រាវជ្រាវវេជ្ជសាស្ត្រ របស់បារាំង ដោយពិនិត្យលើទិន្នន័យស្ដីពីអាយុ ការជក់បារី និងរយៈពេលធ្វើការ លើចំនួនប្រជាជន ១៤៣.០០០នាក់។

ក្នុងនោះ ប្រជាជន ១/៣ ធ្វើការលើសម៉ោង ដោយ ១០% ធ្វើការលើសម៉ោង រយៈពេល ១០ឆ្នាំ និងលើសនេះ។ ការសិក្សា បញ្ជាក់ថា អ្នកធ្វើការលើសម៉ោងរយៈពេល ១០ឆ្នាំ សរុប ១.២២៤នាក់ មានជំងឺសរសៃឈាមខួរក្បាលទាំងអស់។
តាមរយៈការចេញផ្សាយ អ្នកស្រាវជ្រាវ បញ្ជាក់ថា អ្នកធ្វើការលើសម៉ោង ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ២៩% ចំណែកអ្នកធ្វើការលើសម៉ោង រយៈពេល ១០ឆ្នាំ ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ៤៥%។

លោកវេជ្ជបណ្ឌិត Richard Francis អ្នកដឹកនាំការសិក្សា និយាយថា មានរឿងសាមញ្ញជាច្រើន ដែលយើងអាចធ្វើ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើយើងចាំបាច់ត្រូវធ្វើការលើសម៉ោង។ លោកថា “ញ៉ាំអាហារសុខភាព រកពេលហាត់ប្រាណ ឈប់ជក់បារី និងធ្វើតាមការណែនាំពីចំនួនម៉ោងត្រូវគេង អាចធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរ“៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សាមួយបង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក
ចុចអាន៖ រាប់តែរឿងសុខភាព តើស្រីៗធ្វើការយប់ អាចគ្រោះថ្នាក់អីខ្លះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


