KPT+
ទម្លាប់បែបនេះ ទើបធ្វើឲ្យផ្ទៃមុខកាន់តែចាស់ និងមិនស្រស់ស្អាតដូចគេ
សម្រស់ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ទោះបីជាមិនស្អាតដូចតារា យ៉ាងណាក៏ចង់ឲ្យខ្លួនឯងមើលទៅស្រស់ស្អាត មានផាសុកភាពដែរ តូ្រវអត់?
ខាងក្រោមនេះ គឺជាទម្លាប់ងាយៗ ដែលយើងតែងធ្វេសប្រហែស និងប្រព្រឹត្តិតរាល់ពេល ៖
១.កុំយកដៃប៉ះមុខ

ភ្លេចៗខ្លួនយកដៃទៅកេះមុខហើយ បើមិនបានប៉ះគឺបាយអត់ឆ្ងាញ់។ យើងត្រូវដឹងថាដៃយើងកខ្វក់ណាស់ មិនដឹងជាកាន់អីមកខ្លះទេ រាល់ពេលដែលយកដៃមកប៉ះម្ដងៗ ប្រៀបបានដូចជាយកបាក់តេរីមកបិទលើមុខឲ្យកើតមុនចឹង។
២.កុំលិទ្ធបបូរមាត់
ទឹកមាត់ស្ងួតធ្វើឲ្យបបូរមាត់ប្រេះ ហើយខ្មៅ។ ដូច្នេះហើយ អ្នកគួររកក្រែមផ្ដល់សំណើមមកលាបវិញ កាត់បន្ថយការលិទ្ធបបូរមាត់។
៣.កុំញីភ្នែក
កាលណាញីភ្នែកខ្លាំងពេក ភ្នែកអាចនឹងរលាកបាន មានពណ៌ក្រហមមើលទៅហើមមិនស្អាតទេ។ ករណីអ្នករមាស់ភ្នែក អ្នកគួរចុចភ្នែកតិចៗ កាត់បន្ថយការរមាស់វិញ។
៤.កុំញេចមុនផ្ដេសផ្ដាស
មុនដែលអាចញេចបាន គឺមុនដែលទុំហើយ។ មុនញេចមុនអ្នកត្រូវលាងដៃ លាងមុខឲ្យស្អាត រួចប្រើប្រាស់ឧបករណ៍ដែលសម្លាប់មេរោគហើយ បន្ទាប់ពីញេចចប់ អ្នកគួរមានបន្ទះស្ទីកគឺបិទមុនការពារមេរោគ នៅពេលដែលមុនជាហើយនឹងមិនឡើងមកវិញទេ។
៥.កុំប្រើប្រាស់កៅស៊ូចងសក់
ប្ដូរមកប្រើចំណងសក់ក្រណាត់វិញ ព្រោះថាកៅស៊ូចងធ្វើឲ្យសក់អ្នកបែកចុងបាន។
៦.កុំខាំក្រចក
ក្រចកដែលខាំហើយមើលទៅវៀចៗមិនស្អាតទេ ចំណែកឯមាត់ដែលខាំនឹងក៏មិនស្អាតដែរ ក្រចកពោរពេញដោយមេរោគដូចយកមេរោគទៅញ៉ាំចឹង។
៧.កុំទុកក្រចកវែង

ក្រចកដែលវែងច្រើនតែលាងមិនបានស្អាត ទោះបីជាចាក់ជែល លាបពណ៌ស្អាតមែនពិត ចុះក្រោមក្រចក? អ្នកបានសម្អាតគ្រប់ពេលដែរឬទេ? អ្នកគួរកាត់ក្រចកខ្លីដើម្បីកុំឲ្យមានមេរោគក្នុងក្រចក ជាពិសេសមុនពេលចាប់កាន់របស់ញ៉ាំកុំភ្លេចលាងដៃ ណាមួយក្រចកខ្លីងាយស្រួលក្នុងការសម្អាតជាងក្រចកវែង។
លើសពីនេះទៅទៀត អាហារក៏ជាប្រភពដ៏សំខាន់សម្រាប់ថែរក្សាសម្រស់ដែរ។ អាហារដែលល្អជួយដល់សុខភាពរឹងមាំសម្រស់ក៏ស្រស់ស្អាតទៅតាមនោះដែរ ប៉ុន្តែកុំប្រើប្រាស់ជាឱសថដែលលក់ក្នុងទីផ្សារសេរីអីដូចជា ថ្នាំលេបស្បែកស គ្លូតាជាដើម៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ហូបអាហារទាំងនេះ ដូចជួយទប់ទល់កាំរស្មីយូវីមិនឲ្យបំផ្លាញស្បែកពីខាងក្នុង
ចុចអាន៖ល្បិចសាមញ្ញ ជួយសុខភាពស្បែករឹងមាំ និងមានសំណើម មិនចំណាយលុយកែកុនច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


