KPT+
យូនីសេហ្វ ផ្ដើមយុទ្ធនាការ “ខ្ញុំធូរចិត្តពេល…” ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា
អង្គការយូនីសេហ្វប្រចាំកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការថ្មីមួយឈ្មោះថា “ ខ្ញុំធូរចិត្តពេល..” ក្នុងគោលបំណងដើម្បីជំរុញឲ្យមានការលើកកម្ពស់ និងយល់ដឹងពីសុខុមាលភាពផ្លូវចិត្ត នៅក្នុងប្រទេសកម្ពុជា។ ការដាក់ចេញនូវយុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីអង្គការយូនីសេហ្វ និងដៃគូពាក់ពាក់រកឃើញថា បញ្ហាសុខភាពផ្លូវចិត្ត ក្លាយជាបញ្ហាអាទិភាពមួយ នៃអាទិភាពសកលសំខាន់ៗរបស់ខ្លួន ស្របពេលដែលពិភពលោក កំពុងស្ដារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

អង្គការយូនីសេហ្វ បញ្ជាក់ទៀតថា យុទ្ធនាការនេះ អនុវត្តដោយផ្អែកលើព័ត៌មានដែលបានពីការសិក្សាស្រាវជ្រាវ និងដែលបានរកឃើញថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យវិបត្តិសុខភាពផ្លូវចិត្ត ដែលកំពុងកើតមានរួចហើយនោះ កាន់តែមានសភាពធ្ងន់ធ្ងរប៉ះពាល់ដល់យុវជន នៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង។
បើតាមការឲ្យដឹងរបស់អង្គការនេះ យុវវ័យម្នាក់ក្នុងចំណោម ៧នាក់ នៅទូទាំងសកលលោក ត្រូវបានគេរកឃើញថា កំពុងរស់នៅជាមួយវិបត្តិផ្លូវចិត្ត។ ដោយឡែកនៅកម្ពុជា យូនីសេហ្វរកឃើញថា ក្នុងចំណោមយុវវ័យ ៤៥% ដែលបានចូលរួមនៅក្នុងការអង្កេត មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ និង ១៦%ទៀត មានបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ចាប់តាំងពីពេលចាប់ផ្ដើមនៃវិបត្តិកូវីដ-១៩នេះ។
អង្គការដដែល បញ្ជាក់ទៀតថា តាមការវាយម្លៃរួមគ្នា ស្ដីពី តម្រូវការការអប់រំ ធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារវិស័យអប់រំ និងយូនីសេហ្វ បានរកឃើញថា ៥៨% នៃសិស្សមធ្យមសិក្សា ត្រូវបានរាយការណ៍ថា បានជួបប្រទះនឹងបញ្ហាផ្លូវចិត្ត យ៉ាងហោចណាស់មួយដង។
អង្គការអន្តរជាតិមួយនេះ ក៏បានលើកទឹកចិត្ត និងជំរុញឲ្យដៃគូពាក់ព័ន្ធ សាលារៀន ព្រមទាំងអង្គការសង្គមស៊ីវិលទាំងអស់នៅកម្ពុជា ដែលមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់យុវជន ចូលរួមប្រើប្រាស់មាតិកា និងសម្ភារនានាដែលខ្លួនកំពុងផលិត សម្រាប់យុទ្ធនាការថ្មីនេះ ខណៈមាតិកា និងសម្ភារទាំងនេះ នឹងត្រូវផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម របស់យូនីសេហ្វកម្ពុជា។
យុទ្ធនាការ “ខ្ញុំធូរចិត្ត ពេល…” ត្រូវបានប្រកាសឡើង កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ដោយផ្ដើមជាមួយវីដេអូ ដែលបង្ហាញអំពីយុវជនកម្ពុជា កំពុងប្រើប្រាស់យន្តការដោះស្រាយបញ្ហា ឬវិបត្តិផ្លូវចិត្តបែបវិជ្ជមានដូចជា៖ ការលេងកីឡាបែបមិត្តភាព និងសកម្មភាពច្នៃប្រឌិត ដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់ពួកគេ ខណៈពួកគេនឹងបន្តរយៈពេល ៣ខែទៀត ជាមួយនឹងសកម្មភាពអនទ្បាញជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការផ្ដល់គន្លឹះ និងសេចក្ដីណែនាំដល់យុវជនជាច្រើនផ្សេងទៀត៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


