KPT+
បង្ការមេរោគតោងជាប់ វត្ថុក្នុងផ្ទះប៉ុន្មាននេះ ត្រូវសម្អាតជាប្រចាំ
ការសម្អាតវត្ថុប្រើប្រាស់ក្នុងផ្ទះជាប្រចាំ អាចកម្ចាត់នូវបាក់តេរីឬវីរុសដែលបង្កជាជំងឺ ឬបញ្ហាផ្សេងៗដល់សុខភាព។ ដូច្នេះ ដើម្បីចៀសបាននូវការតោងជាប់ពីមេរោគ វត្ថុក្នុងផ្ទះប៉ុន្មាននេះ ត្រូវតែឧស្សាហ៍ធ្វើអនាម័យជានិច្ច៖
ក្រណាត់ជូតក្នុងផ្ទះបាយ
យោងតាមការសិក្សាបង្ហាញថា ក្រណាត់ជូតក្នុងផ្ទះបាយ ជាវត្ថុដែលស្តុកទៅដោយមេរោគ និងបាក់តេរីច្រើនជាងគេ ព្រោះត្រូវបានប្រើប្រាស់ញឹកញាប់បំផុត។ ដូច្នេះ ការបោកកំណាត់ជូត នឹងជួយបន្ថយហានិភ័យការឆ្លងរោគដល់សមាជិកគ្រួសារទាំងមូល។
ប្រដាប់លាងចាន

ប្រដាប់លាងចាន (ឬអេប៉ុង) ជាវត្ថុសំខាន់មួយទៀតដែលត្រូវយកចិត្តទុកដាក់សម្អាត ព្រោះជាកន្លែងប្រមូលផ្ដុំទៅដោយមេរោគក្រោយពីប្រើប្រាស់រួច។ ដើម្បីអនាម័យ ត្រូវ លាងសម្អាតវា និងដាក់ឱ្យត្រូវកម្តៅថ្ងៃ១នាទី ហើយ១សប្តាហ៍ គួរតែប្តូរថ្មីម្តង។
ជ្រញ់

ក្តារជ្រញ់ ជ័រឬឈើ ក្រោយហាន់សាច់រួច សុទ្ធតែជាប់ទៅដោយបាក់តេរី។ ការលាងសម្អាតជ្រុញបានស្អាត ជាជម្រើសល្អសម្រាប់សុខភាព។ វិធីសម្អាតជ្រញ់អាចធ្វើម្យ៉ាងទៀតបាន ដោយដាក់ជ្រលក់ក្នុងទឹកខ្មេះលាយនឹងទឹកក្នុងបរិមាណស្មើគ្នា ទុកចោលរយៈពេលពីរបីនាទី ក៏អាចកម្ចាត់បាក់តេរីបានល្អដូចគ្នា។
ដបទឹក ឬ កែវទឹក

ដបទឹកឬកែវទឹក សម្រាប់ដាក់ទឹកញ៉ាំជាប្រចាំ ទោះបីជាប្លាស្ទិក ឬលោហៈក្ដី ការលើលាងសម្អាតរាល់ថ្ងៃ នឹងនាំឱ្យចៀសឆ្ងាយពីពពួកបាក់តេរី។
តេលេកុម៉ង់ ឬ ក្ដារចុចកុំព្យូទ័រ
:max_bytes(150000):strip_icc()/how-to-clean-a-computer-keyboard-48423272-85e262c492ee45aa9e1fab6fbe350c12.jpg)
តេលេកុម៉ង់ផ្សេងៗ ឬ ក្ដារចុចកុំព្យូទ័រតែងត្រូវបានដោយមនុស្សច្រើននាក់។ ដូច្នេះត្រូវជូតសម្អាតផ្ទៃតេលេទាំងនោះ ជាមួយទឹកអាល់កុល ឬទឹកថ្នាំលាងសម្លាប់មេរោគ ទើបអាចបង្ការហានិភ័យបានច្រើន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ចំណុចសំខាន់ៗមួយចំនួន ការពារក្រុមគ្រួសារគេចផុតកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


