ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា ទៅចូលរួមខួប៥០ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា នឹងចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវគម្រប់ខួប៥០ឆ្នាំ “២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៥” តាមការអញ្ជើញរបស់សមភាគីរបស់លោក។ ក្រសួងការពារកម្ពុជា ថា ដំណើរចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ឡាវពីសំណាក់រដ្ឋមន្ត្រីាការពារជាតិកម្ពុជា នឹងបញ្ជាក់ឡើងវិញនូវការរឹតចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ចេញកាលពីថ្ងៃអាទិត្យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សរសេរលម្អិតដូច្នេះ៖« តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ “២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៥ ” ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងចន្ទន៍»។

តាមក្រសួងការពារជាតិកម្ពុជា ពិធីអបអរសាទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរជាតិរបស់ឡាវ ហើយក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា នឹងមានជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវផងដែរ ។

ក្រសួងការពារជាតិកម្ពុជាប្រកាសថា ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅកាន់ប្រទេសឡាវ នឹងបញ្ជាក់ឡើងវិញនូវការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាថែរក្សានូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅថ្ងៃអនាគត។
កម្ពុជា-ឡាវ បានចងភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៦ ដែលគិតមកដល់ឆ្នាំ២០២៥ នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរមានវ័យ៦៩ឆ្នាំហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


