ព័ត៌មានជាតិ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត១៥០គ្រួសារ ទទួលការឧបត្ថម្ភដោយក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញចូលរួមនិងអមដំណើរឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចូលរួមនៅក្នុង ពិធី ផ្ដល់ ការឧបត្ថម្ភគម្រោងកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ នៅភូមិគិរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីដែលប្រារព្ធធ្វើឡើង នាបរិវេណព្រះវិហារអ៊ីស្លាម ស្ថិតនៅភូមិគីរីវ័ន្ត មានក៏ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ ឯកឧត្តមស្នងការនគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់កូនគ្រៀល និងមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ រួមទាំងយុវជន សសយក និងសមាគមនារី និងក្រុមការងារភូមិ សង្កាត់។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងការផ្ដាំផ្ញើសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋដែល បាននឹងកំពុងជួបប្រឈមបញ្ហាជីវភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានជំរុញនិងលើកទឹកចិត្តដល់ការចូលរួមចំណែកពីបណ្ដាគ្រប់វិស័យចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។
ជាក់ស្ដែងនៅក្នុង ពិធីផ្តល់ជូនស្បៀងអាហារជូនប្រជាពលរដ្ឋ នាព្រឹកនេះ មានការឧបត្ថម្ភពីក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ឧស្ម័ន ហាសាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល ដែលមានចំនួន ៥០កញ្ចប់ ក្នុង ១គ្រួសារទទួលបាន មី ១០កញ្ចប់ ប្រេងសណ្តែក ២លីត្រ ទឹកដោះគោ ៤កំប៉ុង អង្ករ ១៥គីឡូក្រាម។

ជាមួយគ្នានេះ ក៏មានការចូលរួមពីឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ចំនួន ១០០កញ្ចប់ ដែលក្នុង ១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប សាប៊ូ ១កញ្ចប់ អំបិល ១កញ្ចប់ ផងដែរ៕
ដោយ ៖ ចាន់ ធី







-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


