ព័ត៌មានជាតិ
ពលករខ្មែរ៨នាក់ និង មេខ្យល់ម្នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស ស្រី ចំនួន៨នាក់និងមេខ្យល់ម្នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃចុះល្បាតប្រទះឃើញឃាត់ខ្លួនបាននៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងថា នៅយប់នោះលោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះល្បាតនៅចំណុចបន្ទាត់ព្រំដែន ដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន៨នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ឃាត់ខ្លួនយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃតែម្ដង។
លោកវរសេនីយ៍ត្រី តាំងសុខហេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសួរនាំពលករទាំង៨នាក់រួច ទើបកម្លាំងចម្រុះធ្វើការឃាត់ខ្លបានមេខ្យល់ម្នាក់ទៀតឈ្មោះ វណ្ណៈ វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត១គ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងបន្តទៀតថា មុខអាវុធហត្ថមេខ្យល់បានឆ្លើយសារភាពថា រូបគេជាអ្នករត់តាក់ស៊ីហើយបានដឹកពលករចំនួន៨នាក់ ពីខេត្តបាត់ដំបង មកស្រុកម៉ាឡៃពិតប្រាកដមែន តាមរយៈអ្នករត់តាក់ស៊ីម្នាក់ទៀតឲ្យខ្លួនដឹកដោយយកលុយពីពួកគាត់ក្នុងម្នាក់៥០,០០០រៀលស្រាប់តែសមត្ថកិច្ចចម្រុះមកឃាត់ខ្លួនគេតែម្ដង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថាអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនមេខ្យល់ទៅសាលាដំបូងខេត្តនៅព្រឹកទី១៦ ខែឧសភា ឆ្នាំ២០២១ដាក់ទោសទៅតាមផ្លូវច្បាប់ចំណែកពលករទាំង៨នាក់ ត្រូវបានកម្លាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្រុកម៉ាឡៃហើយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


