ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីមួយទៀត សង់រួចជិត ៨០ ភាគរយ លាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ភ្ជាប់ពីស្រុកគិរីសាគរ ដល់ក្រុងកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១នេះថា ផ្លូវមួយខ្សែដែលមានឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដមរតកតេជោ ហ៊ុន សែន” ដែលកំពុងសាងសង់នៅខេត្តកោះកុងនេះ ពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ហើយក៏ជាប្រវត្តិសាស្ត្រផងដែរ ដែលផ្លូវមួយនេះបានកើតឡើងនៅក្នុងសម័យតេជោ ហ៊ុន សែន ដែលជាសម័យសន្តិភាព។

បើតាមលោក សុខ សុទ្ធី “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន” នេះ មកដល់ពេលនេះ សាងសង់បានប្រមាណ៧០ភាគរយហើយ នឹងបញ្ចប់ការសាងសង់នៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែនៅស្ពានមិនទាន់សាងសង់រួចទេ ដែលត្រូវការពេលវេលាខ្លះទៀត ទើបអាចបញ្ចប់បាន តែទោះជាយ៉ាងណា ប្រជាពលរដ្ឋអាចធ្វើដំណើរបាន។
បើតាមលោកអភិបាលរង ស្ពានដែលត្រូវសាងសង់នៅតាមបណ្តោយផ្លូវនេះមានចំនួន៥ កន្លែង ដែលមានប្រវែងសរុបប្រមាណជាង៣ពាន់ម៉ែត្រ ឬជាង៣គីឡូម៉ែត្រ ដែលត្រូវសាងសង់កាត់ព្រែក កាត់អូរ និងដៃសមុទ្រជាដើម ហើយស្ពានខ្លះមានប្រវែង១គីឡូម៉ែត្រ ខ្លះកន្លះគីឡូម៉ែត្រ។ លោកបន្តថា ផ្លូវនេះមានបណ្ដោយជិត៣៤ គីឡូម៉ែត្រ និងមានទទឹង០៩ម៉ែត្រ ហើយជំហានដំបូង ផ្លូវនេះធ្វើបានត្រឹមក្រាលគ្រួសក្រហមប៉ុណ្ណោះ មិនទាន់បានក្រាលកៅស៊ូនោះទេ។
លោក សុខ សុទ្ធី បានបញ្ជាក់ដែរថា ការសាងសង់ផ្លូវមួយនេះ គឺជាប្រវត្តិសាស្ត្រហើយ ពីព្រោះកន្លងមក ពីដូនតាមកមិនដែលមានផ្លូវនៅទីនេះទេ។ ជាមួយគ្នានោះលោកបានអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា លី យ៉ុងផាត់ ដែលបានផ្ដួចផ្ដើមគំនិត និងផ្ដល់ថវិកាសាងសង់ផ្លូវដ៏មានសារសំខាន់នេះ ដើម្បីជាផលប្រយោជន៏ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋ។ លោកថា ផ្លូវខាងលើនេះ បានបំបែកចេញពីចំណុចផ្លូវលេខ៤៨។

ក្នុងនាមអាជ្ញាធរដែនដី លោក សុខ សុទ្ធី អះអាងថា នៅពេលផ្លូវនេះសាងសង់រួច បានផ្ដល់សារៈប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស ពីព្រោះផ្លូវនោះបានតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀត ជាពិសេសពីតំបន់ដាច់ស្រយាល ដែលកន្លងមកប្រជាពលរដ្ឋនៅតំបន់ទាំងអស់នោះ ដូចជានៅឃុំជ្រោយត្រស់ ឃុំព្រែកខ្សាច់ ក៏ដូចជាឃុំពាក់ព័ន្ធមួយចំនួននៅផ្លូវនេះ ធ្វើដំណើរដោយទូក តែឥឡូវនេះយើងមានផ្លូវ ដែលចំណាយពេលវេលាខ្លី ធ្វើឲ្យមានភាពងាយស្រួលដល់ការដោះដូរផលិតផល ក៏ដូចជាការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងសាលារៀន ជាដើម បានឆាប់រហ័ស។

ទាក់ទងការសាងសង់ផ្លូវមួយនេះដែរ លោកឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្ម ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្លូវថ្មីឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដមរតកតេជោ ហ៊ុន សែន” នៅខេត្តកោះកុងនេះ គឺជាអំណោយដ៏ថៃ្លថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋខេត្តកោះកុង ដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ា ទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវ ស្រងាត់ ។ លោកបានបន្តថា គម្រោងផ្លូវលំជនបទនេះ រត់តាមឆ្នេរ សមុទ្រនៃខេត្តកោះកុងដែលមានទទឹង៩ ម៉ែត្រ និងបណ្ដោយជាង៣៨ គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន៥ ដែលមានប្រវែងជាង៤ គីឡូម៉ែត្រ។


បើតាមលោកឧត្តមសេនីយ៍ទោ វង្ស សំអាត ការស្ថាបនាផ្លូវលំនេះឡើង មិនត្រឹមតែតភ្ជាប់រវាង ប្រជាជន និងប្រជាជននោះទេ តែគឺជាការតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាលមួយ ដែលមិនសូវមានប្រជាជនទៅដល់។ លោកថា ផ្លូវថ្មីនេះ ចាប់ចេញពីចំណុច PK0 នៅវត្តតាចាត រហូតឆ្លងកាត់ស្រុកចំនួន៣។ ដូច្នេះនៅពេលផ្លូវនេះកើតឡើង ប្រជាជនខ្មែរទូទាំងប្រទេសអាចមកកម្សាន្ត កន្លែងទេសចរណ៍ថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យច្បាស់លាស់អភិវឌ្ឍន៍ ដោយយើងមិននឹកស្មានដល់ ហើយក៏គ្មាននរណាម្នាក់នឹកឃើញថា មានផ្លូវនោះដែរ តែពេលយើងមានផ្លូវធំអស្ចារ្យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកងវិស្វកម្មតេជោ ហ៊ុន សែន ទទួលសាងសង់ផ្លូវលំថ្មីមួយខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដោយឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទរបស់ខេត្តកោះកុង ហើយគម្រោងផ្លូវនេះ នឹងស្ថាបនារួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


