ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ គន់ គីមផ្ដល់មីជាតិចំនួន២០០កេសជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ
កំពង់ធំ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់មីជាតិចំនួន២០០កេស ដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តាមរយៈឯកឧត្តមគង់ កន្នារិទ្ឋ ជំនួយការផ្ទាល់ និងជានាយកខុទ្ទកាល័យ សម្រាប់ឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានលទ្ធភាពក្នុងការបន្តការងារក្នុងវិស័យមនុស្សធម៌ បម្រើអតីតយុទ្ធជន និងប្រជាពលរដ្ឋ។

ឯកឧត្តម គង់ កន្នារិទ្ឋ នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកមីជាតិ២០០កេស មកប្រគល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដើម្បីទុកសម្រាប់ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពអំណរ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែងជាពិសេសអតីតយុទ្ធជននៅខេត្តកំពង់ធំ បានជួយដោះស្រាយជាបន្តបន្ទាប់ នូវថវិកា ស្បៀងអាហារសម្ភារៈប្រើប្រាស់ និងពូជស្រូវព្រមទាំងពូជដំណាំផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជន។

បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ធំ ទទួលបាននូវភាពកក់ក្តៅ ដោយមានឧត្តមសេនីយ៍ទោ សោម ស៊ុន ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះជួយដោះស្រាយ រាល់ការលំបាក ទាំងស្បៀងអាហារ និងសម្ភារថវិកា ដូចភ្លៀងរលឹម ដោយមិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់រងទុក្ខដោយពុំបានដឹងលឺពីសមាគមនោះឡើយ មិនថាតិចឬច្រើនគឺចាំបាច់ត្រូវដោះស្រាយតាមលទ្ធភាពឲ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវស្បៀងអាហារនេះ ទៅឧបត្ថម្ភជូនអោយដល់ដៃ បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងបានសូមគោរព ជូនពរឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបពុទ្ធពរ ទាំងឡាយ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ ប៊ុន រដ្ឋា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


