ព័ត៌មានជាតិ
សម្តេចតេជោបញ្ជាក់ មិនអនុញ្ញាតឱ្យសិស្សបាក់ឌុបជាប់ ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទេ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ឆ្នាំនេះមិនអនុញ្ញាតឲ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតឡើយ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានសិស្សមួយចំនួន បានចូលទៅខមមិនចូលផេករបស់សម្តេចសុំឱ្យឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិហើយសុខចិត្តចូលប្រឡងតាមមហាវិទ្យាល័យទៅតាមមុខវិជ្ជា។

មានប្រសាសន៍នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងពិធីប្រកាសបើកសេដ្ឋកិច្ចសង្គមឡើង វិញនៅព្រឹកថ្ងៃទី ១ វិច្ឆិកានេះ សម្តេចបានសុំការយោគយល់ពីមាតា បិតានិងសិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ គឺមិនមានករណីលើក លែងឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដូចកាលពីឆ្នាំកន្លងទៅនោះឡើយ។
សម្តេចក៍បានបន្តថា «ក្នុងករណីសុំជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ក្នុងពេលដែលយើងមិនមានចំណេះដឹងក្នុងខ្លួនផងតើយើងមានសមត្ថភាពឯណាអាចប្រឡងចូលរៀននៅមហាវិទ្យាល័យបាននោះ។ ដូច្នេះមានតែជម្រុញការសិក្សា រៀនសូត្រចាប់ពីពេលនេះតទៅដើម្បី យើងទទួលបានចំណេះដឹង ក្នុងការអាចទៅប្រឡងបន្តឈានទៅសិក្សានៅមហាវិទ្យាល័យ ដោយសមត្ថភាពពិតប្រាកដរបស់យើង»។

សម្ដេចបានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រដើម្បីឈានទៅការប្រលងតាមកម្មវិធីរបស់ក្រសួងអប់រំ។
សម្ដេចបានលើកហេតុផលដែលឆ្នាំកន្លងទៅត្រូវបានសម្រេចឲ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យ ប្រវត្តិថាដោយ សារកាល ពីឆ្នាំទៅសិស្សថ្នាក់ទី ១២ មាន ឱកាសសិក្សារៀនសូត្របានច្រើនស្ទើរតែ ពេញកម្មវិធីសិក្សារបស់ខ្លួន គឹមានការអាក់ខានតែក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ។ ដោយឡែកការចាត់តាំងប្រឡងទៀតសោតក្នុងឆ្នាំ២០២០ កន្លងទៅ គឺចំពេល នៃការផ្ទុះ ឡើងការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។
អាស្រ័យដោយ ស្ថានភាពមានហានិភ័យធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលបានពិភាក្សាសម្រេចមិនចាំបាច់តម្រូវឲ្យមាន ការប្រឡងនិងបានអនុញ្ញាតឲ្យជាប់បាក់ ឌុបដោយស្វ័យប្រវត្តិដោយមិន មានកំរិតនិទ្ទេសអ្វីឡើយ។
សម្តេចបានបន្តទៀតថា «សម្រាប់ឆ្នាំនេះខ្ញុំសុំការយោគយល់ពីមាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបទាំងអស់ គឺរាជរដ្ឋាភិ បាលមិនអាចផ្ដល់ឱកាសឲ្យជាប់ជាស្វ័យប្រវត្តិដូចឆ្នាំកន្លងទៅបានឡើយដោយសារតែការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅឆ្នាំនេះមានការអាក់ខានស្ទើរទាំងស្រុង»។
សម្តេចបានជម្រុញឲ្យសិស្សាសិស្សប្រឹងប្រែងពន្លឿនការសិក្សាផ្ទាល់ចាប់ពីពេលនេះទៅឲ្យបានច្រើននឹងលើកទឹកចិត្តដល់សិស្សានុ សិស្សទាំងអស់ឲ្យប្រឹងប្រែងសិក្សារៀនសូត្រដើម្បីឈានទៅរកការប្រលងទៅតាមកម្មវិធីដែលក្រសួងអប់រំយុវជន និងកីឡា និងរៀបចំឡើងនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬដាក់ឌុបនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ខែធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


