ព័ត៌មានជាតិ
៦ ខែចុងឆ្នាំ មន្រ្តី ក.ប.ប ខេត្តតាកែវ រឹបអូសទំនិញខូចគុណភាពបានជិត ៣ តោន
ខេត្តតាកែវ៖ ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ មានសារធាតុគីមីជិត ៣ តោន ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ រកឃើញ និងរឹបអូសយកមកដុតបំផ្លាញចោល នៅ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។

ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ទំនិញមានសារធាតុគីមី សរុបចំនួន ២ ៩៣៥ គីឡូក្រាម ត្រូវបានមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ ធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ។

លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ បានបញ្ជាក់ថា ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ទំនិញដែលមានសារធាតុគីមីប្រមាណជិត ៣ តោន ក្នុងនោះមានអាកុលក្លែងក្លាយ គ្រឿងបរិភោគហួសកាលបរិច្ឆេទជាច្រើនមុខ ត្រូវបានមន្រ្តីជំនាញចុះពិនិត្យ និងដកហូតបាននៅ តាមបណ្តាទីផ្សារនានាទូទាំងខេត្តតាកែវ ក្នុងរយៈពេល៦ខែកន្លងទៅ នេះ។

ជាមួយគ្នានេះ លោកប្រធាន កបប បានសំណូមពរទៅ អាជីវករ ត្រូវពិនិត្យកាលបរិច្ឆេតរាល់មុខទំនិញរបស់ខ្លួនដែលកំពុងដាក់លក់ និងពេលទទួលលើកយកមកស្តុកទុកលក់ដូរ ជៀសវាងនាំឱ្យពួកគាត់ខាតបង់ ថវិកា ពេលវេលា ត្រូវកម្លាំងជំនាញចុះត្រួតពិនិត្យ និងរឹបអូស ពិសេសដើម្បីកុំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


