ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាពមួយសន្លឹករបស់សម្ដេចនាពេលកន្លងមក ដែលជាការរៀបចំវេទិកាតាមភ្លឺស្រែជាមួយប្រជាជន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២នេះ បានបង្ហោះរូបភាពមួយសន្លឹក របស់សម្ដេចនាពេលកន្លងមក ដែលជាការរៀបចំវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ ហើយត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង។

តាមរយៈទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែ ជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឲ្យវេទិកាមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈសំណេរនេះថា «ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោននាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំង ដែលធ្វើឲ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ»។
ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្ថែមថា «វេទិកាតាមវាលស្រែធ្វើមិនតិចជាង ១០ដងនោះទេ ដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ កំពង់ធំ។ កូនស្រីច្បងរបស់ខ្ញុំ មានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរ ក្នុងវេទិកាតាមភ្លឺស្រែនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ស្តាប់ប្រជាជននិយាយ ទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


